មើលទៅសប្បាយដល់ហើយ! ថ្ងៃខួបកំណើត ឱក សុគន្ធកញ្ញា ខុសពីរាល់ឆ្នាំ ឆ្នាំនេះនៅឯមាត់សមុទ្រ រំលេចទៅដោយទេសភាពស្អាត ពិសេសនោះ ស្វាមី ជូនពរឡើងម៉ាឆ្ងាញ់បែបនេះថា…(មានវីដេអូ)

បើនិយាយដល់ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ប្រិយមិត្តច្បាស់ជាស្គាល់ហើយថា អ្នកនាងជាតារាស្រីមួយរូប មានសមត្ថភាពច្រៀងបានយ៉ាងពីរោះ គួរឲ្យចង់ស្ដាប់ និងកំពុងមានឥទ្ធិពលខ្លាំងក្នុងស្រទាប់ដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះគេចំាបានថា តារាស្រីខាងលើរូបនេះ បានសម្រេចចិត្ត ចូលរោងការ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ក្រោយមកទៀតតារាចម្រៀងរូបនេះ និងស្វាមី បានទទួលសមាជិកថ្មីមួយក្នុងជីវិត គឺកូនប្រុស ដ៏គួរឲ្យស្រលាញ់ម្នាក់ឈ្មោះថា ឆលី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទោះបីជា កញ្ញា និងស្វាមី រវល់ក្នុងការងារខ្លាំងប៉ុនណា ក៏ដោយ ក៏មិនភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅឲ្យគ្នាទៅវិញទៅមក ជាពិសេសនោះ កូនប្រុសសំណព្វចិត្តម្នាក់តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺជាថ្ងៃខួបកំណើត ឱក សុគន្ធកញ្ញា ហើយគេក៏បានឃើញមិត្តរួមអាជីពជាច្រើន ក៏ដូចជាហ្វេនៗមិនតិចនោះឡើយ បានបង្ហោះសារជូនពរ ព្រោងព្រាត លើតារាស្រីរូបនេះ ជាពិសេសនោះ គឺស្វាមី កញ្ញា បានជូនពរភរិយាឡើងម៉ាឆ្ងាញ់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“រីករាយថ្ងៃខួបកំណើត Honey & Mommy សូមជូនពរឲ្យអូនមានសុខភាពល្អ សម្រស់ស្រស់ស្អាត និងជាមនុស្សល្អរបស់មហាជន ហើយស្រលាញ់ Daddy & Charlie រឹតតែខ្លាំងឡើងថែមទៀត” ។

នៅមិនទាន់អស់នៅឡើយ នាថ្ងៃដដែលផងនេះ ស្វាមី របស់ កញ្ញា ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅឯមាត់សមុទ្រ ដែលរូបភាពកំពុងញ៉ាំអារហារពេលល្ងាចជុំគ្នា យ៉ាងសប្បាយរីករាយបំផុត មើលទៅម្នាក់ៗពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា ហើយឆ្លៀតពេលនោះ ក៏បានជូនពរភរិយាមួយឃ្លាបន្ថែមទៀតថា៖ “រីករាយថ្ងៃខួបកំណើត Mommy Love You.”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment