មិត្តភិក្តល្អ! ចំថ្ងៃខួបកំណើតចូលវ័យ ៣៤ ឆ្នាំ អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវមិត្តចាស់រាប់គ្នាជាង ២០ ឆ្នាំ សុគន្ធ និសា ជូនពរបែបនេះ

ហ្វេសប៊ុក៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស គឺ អ្នកនាង ឱក សុគន្ធកញ្ញា ដោយគេសង្កេតឃើញមានអ្នកគាំទ្រ មិត្តសិល្បៈ និង បណ្តាក្រុមហ៊ុនសហការការងារជាច្រើនរបស់អ្នកនាង បានចូលរួមអបអរសាទរ និង រៀបចំនំខេកជូនដល់អ្នកនាងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើក្រឡេកមកមើលមិត្តរួមទ្រនំ និង ច្រើនឆ្នាំរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺអ្នកនាង សុគន្ធ និសា បានបង្ហោះសារមុនគេជូនពរតារាចម្រៀងស្រីរូបនេះនៅលើគណនីហ្វេសប៊ុកផងដែរ។ អ្នកនាង សុគន្ធ និសា បានបង្ហោះសារជូនពរអ្នកនាង ឱក សុគន្ធកញ្ញា ថា៖ «រីករាយថ្ងៃកំណើតណា ម៉ាមីស្អាត សូមជូនពរឱ្យមានសុភមង្គល សំណាងល្អរហូតតទៅ @sokunkanha happy birthday»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ មហាជនអ្នកគាំទ្របានដឹងហើយថា អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង សុគន្ធ និសា មិនត្រឹមតែជាមិត្តរួមអាជីពតែម្យ៉ាងនោះទេ តែតារាចម្រៀងស្រីទាំង ២ រូប បានរាប់អានគ្នាក្នុងនាមជាមិត្តល្អ បងប្អូនល្អតាំងពីបោះជំហានមកកាន់វិថីសិល្បៈមកម្ល៉េះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេបានដឹងថា អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង សុគន្ធ និសា បានរួមទ្រនំផលិតកម្មរស្មីស្ទឹងសង្កែជាមួយគ្នាតាំងពីអំឡុងឆ្នាំ ២០០០ មកម្ល៉េះ ពោលគឺមកដល់ពេលនេះអ្នកទាំងពីររាប់អានគ្នាមិនក្រោម ២០ ឆ្នាំនោះទេ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment