អីយ៉ា ខ្ញុង តែងតុបតែងខ្លួនបែបនេះ មើលទៅពិតជាស្អាតប្លែកខ្លាំងណាស់ មើលសឹងតែមិនស្គាល់

ភ្នំពេញ៖ តារាកំប្លែងស្រីកូនពីរអ្នកនាង ខ្ញុង ចាប់តាំងពីឈានជើងចូលសិល្បៈមក គេសង្កេតឃើញតារារូបនេះមានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់។ ម្យ៉ាងដោយសារតារារូបនេះជាតារាកំប្លែងដែលពញកែនិយាយបញ្ចេញបញ្ចូលនូវរឿងកំប្លែងៗ ធ្វើឲ្យមហាជនបានសើចសប្បាយស្ទើរគ្រប់ពេលតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ខណៈរៀបការបង្កើតកូនទីពីរួច អ្នកនាង ខ្ញុង កាន់តែមានកកដីសុខ និងសុភមង្គលជាងមុន។ លើសពីនេះទៅទៀត បច្ចុប្បន្នគេឃើញតារាស្រីរូបនេះ បានបង្កើតមុខរបរបន្ថែមក្រៅពីអាជីបជាតារាកំប្លែង ដើម្បីរកប្រាក់បង្កើនចំណូលផងដែរ។ បើក្រឡេកមើលរូបសម្ផស្សក្រោយធ្វើការកែច្រមុះរួច តារារូបនេះកាន់តែមានទម្រង់មុខស្អាតប្លែកជាងមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នាមេះដែរ បើទោះបីវ័យកាន់តែជ្រេ ព្រមទាំងមានកូនពីរក៏ពិតមែន តែអ្នកនាង ខ្ញុង នៅតែមានរូបសម្រស់ស្រស់សោភា។ ជាពិសេស ថ្មីៗនេះនាងបានបង្ហោះរូបភាពថ្មី ខណៈតុបតែងខ្លួន ស្លៀកខ្លី ដោយមើលទៅរូបរាងនាងពិតជាស្លីម ហើយចង្កេះតូចខ្លាំងមិនចាញ់តារាម៉ូដែលប៉ុន្មានឡើយ។ ក្រោយតែងខ្លួនជាមួយស្ទាយ៍ថ្មីទាន់សម័យបែបនេះរួច មានអ្នកគាំទ្រជាច្រើនបានសើរពីរូបសម្រស់តារារូបនេះគ្រប់គ្នាតែម្ដង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖​

Related posts

Leave a Comment