នៅពីក្រោយភាពជោគជ័យរបស់ស្វាមី តែងតែមានភរិយានៅក្បែជានិច្ច មើលតែប៉ុន្មានសន្លឹកនេះ ឆាយ វីរៈយុទ្ធ ទៅដឹងហើយ

ភ្នំពេញ​៖ ជាការពិតណាស់ ប្រិយមិត្ត ពុកម៉ែបងប្អូន ប្រាកដជាជ្រាបច្បាស់ពី កំពូលតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ អាចនិយាយបានថាជាតារាចម្រៀងជើងចាស់មួយរូប ប៉ុន្តែប្រជាប្រិយភាព និងសម្លេងដ៏ពិរោះរណ្ដំរបស់លោក នៅតែអាចឆាបយកបេះដូងហ្វេនៗគ្រប់ស្រទាប់វ័យបានដដែល ជាពិសេស រូបលោកនៅតែសង្ហាដដែលថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រៅពីធ្វើឲ្យទស្សនិកជនទាំងអស់ ចាប់អារម្មណ៍ជាមួយការងារសិល្បៈរបស់លោកហើយ មួយរយៈចុងក្រោយនេះលោក ឆាយ វីរៈយុទ្ធ បានធ្វើឲ្យហ្វេនៗតាមដានយ៉ាងកៀកកិតអំពីជីវិតក្រៅឆាក ជីវិតគ្រួសារដ៏មានសុភមង្គលជាមួយកូនៗ និងភរិយា ដោយតែងបង្អួតពីភាពផ្អែមល្ហែមមិនចេះអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗនេះតារាចម្រៀងប្រុសរូបនេះក៏ទទួលបាននូវការងារថ្មីមួយទៀត ដែលលោកបានចូលរួម ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង លោក ឆាយ វីរ:យុទ្ធ ក្លាយជាទូតសុឆន្ទ:របស់ ក្រុមហ៊ុនមួយកាលពីព្រឹកមិញនេះ ។ លើសពីនេះ អ្វីដែលធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មនោះគឺ ក្នុងនោះ ក៏មានវត្តមានភរិយាជាទីស្រលាញ់របស់លោក ក៏បានមកចូលរួមធ្វើជាកម្លាំងចិត្ត បង្ហាញក្ដីមោទនភាពចំពោះសមិទ្ធផលថ្មីរបស់ស្វាមីនាងផងដែរ ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះគ្រប់រូបភាពទាំងអស់ ពិតជាបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅតែម្ដង ពិសេសរូបភាពជាច្រើនសន្លឹក ដែល ឆាយ វីរ:យុទ្ធ បានបង្ហោះនោះ មហាជនព្រមទាំងអ្នកគាំទ្រ មានការពេញចិត្តខ្លាំង ព្រោះនាងបាននៅឈរក្បែរស្វាមី បញ្ចេញស្នាមញញឹមពោរពេញដោយក្ដីរីករាយចំពោះភាពជោគជ័យរបស់ស្វាមីរបស់ខ្លួន៕ ប្រភព៖ khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment