ថៃ អតិជាតិបុត្រ ធ្លាប់ឆ្លើយត្រង់ៗចេញពីអារម្មណ៍ពិតគិតចំពោះ ដួង ម៉ានិច បែបនេះថា..(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ភាពស្និទ្ធស្នាលល្អូកល្អិនក្រៅឆាករវាង តារាសម្ដែងស្រី ដួង ម៉ានិច និង តារាចម្រៀងប្រុសវ័យក្មេង ថៃ អតិជាតិ បុត្រ ធ្វើឱ្យមហាជនចាប់អារម្មណ៍តាមដានខ្លាំងតាំងពីឆ្នាំ ២០១៩ កន្លងមក ដែលរាល់រូបភាព និងការបង្ហោះសាររបស់អ្នកទាំងពីរផ្អែមល្ហែមខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រដាក់ការសង្ស័យថា អ្នកទាំងពីរ ជាគូស្នេហ៍ខុសវ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរ ក៏បានស្ងប់ស្ងាត់ទៅវិញមួយរយៈធំ រហូតមកដល់ពេលនេះ អ្នកទាំងពីរ ក៏បានសាងចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់មហាជនសាជាថ្មីម្តងទៀត តាមរយៈសកម្មភាពកាន់តែផ្អែមល្ហែមនឹងគ្នាលើបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត ជាមួយនឹងការសង្ស័យ ក៏ដូចជាធ្វើឱ្យមហាជនមានចម្ងល់ចំពោះទំនាក់ទំនងរបស់ តារាប្រុសស្រីមួយគូនេះ ដែលប្រុសក្មេង អតិជាតិ បុត្រ ក៏ធ្លាប់ធ្វើការបកស្រាយរួចមកហើយ បើតាមកិច្ចសម្ភាសក្នុងកម្មវិធី «ចឹងហ្អ៎» នៅដើមឆ្នាំ ២០២១ កន្លងទៅ ដែលបានឱ្យដឹងថា លោក ពិតជាមានអារម្មណ៍ស្រឡាញ់ កញ្ញា ដួង ម៉ានិច ពិតមែន ដោយ លោកក៏បានបញ្ជាក់ថា ក្ដីស្រឡាញ់នេះ ជាក្ដីស្រឡាញ់ក្នុងន័យស្នេហា ចេញពីការរួមការងារជាមួយគ្នាជារៀងរាល់ថ្ងៃ យល់ចិត្តគ្នា ចូលចិត្តអ្វីដូចគ្នា បានជាធ្វើឱ្យក្ដីស្រឡាញ់នេះកើតឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ បើតាមកិច្ចសម្ភាសរបស់ ដួង ម៉ានិច ក្នុងកម្មវិធី «ចឹងហ្អ៎» កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ តារាស្រីរូបនេះ ក៏បានឱ្យដឹងថា នាង និង អតិជាតិបុត្រ កាន់តែមានភាពស្និទ្ធស្នាលផ្អែមល្ហែមខ្លាំងឡើង ដែលរូបនាងទទួលបានការយកចិត្តទុកដាក់ខ្លាំងពីប្រុសក្មេងរូបនេះ រហូតធ្វើឱ្យនាងកំពុងតែមានអារម្មណ៍ល្អច្រើនចំពោះ អតិជាតិបុត្រ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមចូលទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Related posts

Leave a Comment