រដូវភ្ជុំបិណ្ឌ ខិតជិតមកដល់ លីវ ជីលី និង សេង រដ្ឋា បង្អួតសម្រស់ដាក់គ្នាក្នុងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មាននោះឡើយ

ភ្នំពេញ៖ ហ្វេនៗជាច្រើនអាចនៅចាំបាន កញ្ញា លីវ ជីលី និង សេង រដ្ឋា នោះ គឺជាតារាស្រីដែលមានសម្រស់ស្អាត និង ធ្លាប់បានចូលរួមប្រកួតកម្មវិធី Miss Grand Cambodia កាលពីឆ្នាំមុនជាមួយគ្នា។ ហើយប្រជាប្រិយភាពរបស់ពួកគេទាំងពីរនាក់ ក៏កាន់តែមានសន្ទុះនៃការគាំទ្រយ៉ាងច្រើនជាហូរហែ មិនដាច់នោះឡើយ ពោលគឺចាប់តាំងពីបញ្ជាប់ការប្រឡងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើក្រឡេកមកមើលរូបភាព ប៉ុន្មានប៉ុស្តិ៍របស់អ្នកទាំងពីរខាងក្រោមនេះវិញ យើងឃើញថាពួកគេម្នាក់ៗ ក៏នៅតែមានភាពលេចធ្លោរខ្លាំងណាស់ដែរ ពោលគឺស្អាតមិនចាញ់គ្នាប៉ុន្មាននោះឡើយ រហូតធ្វើឲ្យហ្វេនៗជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក លាន់មាត់សរសើរមិនដាច់ពីមាត់នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះ លីវ ជីលី និង សេង រដ្ឋា បានជ្រេីសរេីសយកឈុតសម្លៀកបំពាក់បែបប្រពៃណី មានជាអាវប៉ាក់ ហូលផាមួងខ្មែរ ផាត់មុខធ្វើសក់ រៀបចំឫកពាយ៉ាងសមសួន បូករួមនឹងឱកាសជិតដល់ពិធីភ្ជុំបិណ្ឌខ្មែរឆាប់ៗបែបនេះទៀតនោះ ទើបធ្វើឲ្យគ្រប់រូបភាពរបស់អ្នកទាំងពីរ មេីលទៅ ស្រស់ស្អាត ស័ក្ដិសមជានារីខ្មែរពិតៗតែម្ដង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាព៖ H Photograpy

Related posts

Leave a Comment