ឃើញហើយ រំភើបជំនួស! ទីបំផុត អតីតកីឡាករប្រដាល់ល្បីឈ្មោះលោក ជា ស្រួច មានការងារថ្មីហើយ គឺជាអ្នក…

ហ្វេសប៊ុក៖ ប្រិយមិត្តក៏ដូចជាពុកម៉ែបងប្អូន ដែលនិយមស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ ជាច្រើន ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន គឺលោក ជា ស្រួច នោះ ដែលជាអតីតអ្នកប្រដាល់ដ័ល្បីឈ្មោះម្នាក់ ដែលធ្លាប់ទទួលបានគារកាំទ្រយ៉ាងច្រើនកុះករពីសំណាក់បងប្អូនខ្មែរយើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះគេចាំបានថា កំឡុងក្នុងខែមេសា ឆ្នាំ២០២១ កន្លងមកនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿថា ដោយអតីតអ្នកប្រដាល់ល្បីឈ្មោះខាងលើរូបនេះ ធ្លាក់ខ្លួនធ្វើជាកម្មសំណង់ និងរសាតអណ្តែតជីវិត ដល់ខេត្ត រតនគិរី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ស្រាប់តែកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ រូបលោកក៏បានលេចមុខសារជាថ្មីម្តងទៀត តែលើនេះមានការងារហាក់ប្រសើរជាងមុន ដោយរូបលោកធ្វើជាអ្នកដឹកងៀតក្របីឲ្យភ្ញៀវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ កីឡាករប្រដាល់លោក វង្ស ណយ ក៏បានប្រាប់បន្ថែមទៀតថា៖ “#ថ្ងៃទីមួយដែលបង ជា ស្រួច ដឹកងៀតឲ្យគេ អរគុណបងប្អូនសំណព្វចិត្តទាំងអស់ ដែលគាំទ្រ ងៀតក្របីខ្ញុំបាទ វង្ស ណយ នឹងជួយផ្ដល់ឱកាសឱ្យបង ជា ស្រួច ដើម្បីឲ្យគាត់ងើបឡើងបន្តដំណើរទៅមុខជាមួយនឹងការតស៊ូ បងប្អូនចង់បាន ងៀត ក្របី គីឡូ 6 ម៉ឺនប្រាំពាន់រៀល សេវាម៉ូតូឌុប 2$ បងជាស្រួចអ្នកដឹងផ្ទាល់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀត វង្ស ណយ និង ជា ស្រួច ក៏បានដឹកងៀតក្របីឲ្យ តារាចម្រៀងលោក ខេមរៈ សិរីមន្ត ផងដែរ ដែលបានកម៉្មង់ ហើយប្រាប់បន្ថែមទៀតថា៖ “អរគុណបង #ខេមរៈសិរីមន្ត ដែលបានគាំទ្រងៀត ក្របី ខ្ញុំបាទវង្ស ណយ ហើយសរសើរថា #គ្រាន់តែហិតក៏ឆ្ងាញ់ដែរ ហើយនិងបានឧបត្ថម្ភមៀនបាត់ដំបងនិងប៉ៃលិន ដល់ខ្ញុំបាទជាមួយបង #ជាស្រួច ម្នាក់មួយកេះ បើបងប្អូនចង់បានងៀត ក្របី ដែលមានរសជាតិឆ្ងាញ់តម្លៃសមរម្យ កុំភ្លេចខ្ញុំបាទវង្ស ណយ”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment