គ្រាន់តែមើលវីដេអូ ក៏រំភើបដែរ! ដូចដែលបានសន្យាចឹង ទីបំផុត លោក ខេមរៈ សិរីមន្ត បានចែកមៀនជូនបងប្អូនដោយ ឥតគិតថ្លៃហើយ ក្នុងម្នាក់ៗទទួលបាន..

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ មកនេះ តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានប្រកាសប្រាប់ថា លោកនឹងទិញផ្លែមៀន ៥តោន ពី «ផ្សារកសិផលធម្មជាតិ ឡេងណាវ៉ាត្រា» ដើម្បីចែកជូនបងប្អូនបរិភាគដោយមិនគិតថ្លៃឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលរង់ចាំនោះ ទីបំផុត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ មៀនដែលរូបលោកបានេបញ្ជាទិញ បានដឹកមកដល់ផ្ទះរបស់ តារាចម្រៀងរបស់លោកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ លោក សិរីមន្ត ក៏បានភ្ជាប់សារខ្លីមួយ និង ទីតាំងដែលត្រូវមកយក យ៉ាងច្បាស់ៗថា៖ “មៀនប៉ៃលិន ដែលខ្ញុំបានបញ្ជារទិញពី ផ្សារកសិផលធម្មជាតិ របស់ អ្នកឧញ្ញា ឡេង ណាវ៉ាត្រា បានមកដល់គេហដ្ឋានខ្ញុំបាទហើយ ពេលនេះខ្ញុំត្រៀមចែកចាយ មៀន ប៉ៃលិន នេះ ទៅតាមមណ្ឌល និង ស្អែកម៉ោង ៩ព្រឹក បងប្អូនអាចមកទទួលយក មៀន ក្នុង មួយនាក់ ៥គីឡូ ដោយឥតគិតថ្លៃ នៅ ផ្ទះរបស់ខ្ញុំបាទផ្ទាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែបានសន្យាកាលពីថ្ងៃម្សិលមិញចឹង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក ខេមរៈ សិរីមន្ត និងភរិយា បានចាប់ផ្តើមចែកមៀន ជូនបងប្អូនប្រជាពលរដ្ឋទូទៅហើយ ដោយក្នុងម្នាក់ៗទទួលបានមៀនចំនួន ៥គីឡូ ដោយឥតគិតថ្លៃ ជាមួយនឹងស្នាមញញឹម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បងប្អូនដែលមកទទួលមានប៉ៃលិនពីតារាចម្រៀងខាងលើរូបនេះ ក៏បានថតរូបទុកជាអនុស្សាវរីយ៍ទៀតផង មើលទៅម្នាក់ៗពោរពេញទៅដោយភាពស្និតស្នាល និង ស្នាមញញឹម រីករាយដូចគ្រួសារតែមួយចឹង។

បន្ទាប់ពីធ្វើការចែកជូនដល់បងប្អូនចប់ភ្លាម រូបលោកក៏បានពោលពាក្យប៉ុន្មានម៉ាត់នេះថា៖ “សូមអធ្យាស្រ័យ បងប្អូនទាំងអស់គ្នា ដែលមកដល់ផ្ទះខ្ញុំហើយ មិនបានទទួលផ្លែមៀន ព្រោះផ្លែមៀន មានកំណត់ តែសូមជូនពរបងប្អូនទាំងអស់ បានក្តីសុខ និងបានបុណ្យស្មើៗគ្នាណាបាទ”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment