សុខា តារា TikTok ល្បីដើរឡាយវីដេអូឲ្យគេ ១ម៉ោងៗបានរាប់រាយ ស្រាប់តែពេលនេះ ធ្លា-ក់-ខ្លួនដើរសំពះសុំលុយគេទិញបាយ..(មានវីដេអូ

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា សុខ ដែលជាតារា TikTok ដ៏ល្បីឈ្មោះម្នាក់នោះ ដែលធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកទាំង TikTok។ ខណៈពេលដែលល្បីល្បាញ មហាជនចាប់អារម្មណ៍ច្រើននោះ តារា TikTok រូបនេះ ត្រូវបានគេហៅទៅឡាយវីដេអូ ផ្សព្វផ្សាយផលិតផល និង ហាងលក់ម្ហូបអាហារផ្សេងៗជាច្រើនជាបន្តបន្ទាប់ ដែលទទួលបានតម្លៃខ្លួនរាប់រាយដុល្លារផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ស្រាប់តែមួយរយៈក្រោយ ប្រជាប្រិយភាពរបស់ តារា TikTok រូបនេះ ហាក់ស្ងប់ស្ងាត់ទៅវិញ ដោយមានធ្លាយការ-រិះគ-ន់-មួយចំនួនពីម្ចាស់ផលិតផល ដែលបានហៅលោកទៅឡាយវីដេអូនោះ ទម្លាយថាលោក មានចរិកឫកពារ ក្រអើតក្រទម ដែលធ្វើឱ្យម្ចាស់ផលិតផល និង ហាងមួយចំនួន មិនចូលចិត្ត ឈប់ហៅទៅឡាយទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត បន្ទាប់ពីនោះ គេសង្កេតឃើញតារា TikTok រូបនេះ ធ្លា-ក់-ខ្លួនពីតារាល្បី ទៅធ្វើជាកម្មករសំណង់ ជួបទុកលំបាក ខ្វះខាតថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ប៉ុន្តែក៏បានឃើញមានអ្នកជួយឧបត្ថម្ភដល់រូបគេជាបន្តបន្ទាប់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ កាន់តែធ្វើឱ្យមហាជនខ្លោចចិត្តអាសូរដល់ តារា TikTok រូបនេះខ្លាំង ក្រោយពីឃើញលោកធ្លាក់ខ្លួនលែងមានការងារធ្វើដើរហើរគ្មានទិសតំបន់ គ្មានកន្លែងជ្រកកោន រហូតដើរសំពះសុំលុយគេ យំបណ្ដើរ រៀបរាប់បណ្ដើរ ដើម្បីទិញបាយហូប ព្រមទាំងជួលកង់បីធ្វើដំណើរទៅផ្ទះនៅស្រុកកំណើតវិញ ដែលមើលទៅពិតជាគួរឱ្យសង្វេគជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូខ្លីៗនេះ កំពុងតែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង និង បានចែករំលែកពេញបណ្ដាញសង្គម ដែលនាំគ្នាបង្ហាញពីទឹកចិត្តអាសូរអាសូរដល់តារា TikTok រូបនេះគ្រប់ៗគ្នាផងដែរ៕ ប្រភព៖ popular

វីដេអូទី១

វីដេអូទី២

Related posts

Leave a Comment