ទោះមិនមែនជាថ្ងៃពិសេស តែ ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ចូលផ្ទះបាយធ្វើគុយទាវជូនភរិយាញ៉ាំ សមជាស្វាមីល្អ

បើគេនិយាយអំពីសេដ្ឋីល្បីៗមានប្រាក់វាល់លានមានមុខជំនួញគ្រាក់ៗជាច្រើននៅក្នុងដៃនៅកម្ពុជា គេកម្រនឹងរំលងឈ្មោះរបស់ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលមហាជនទូទៅតែងស្គាល់ថាជាអ្នកជំនួញកសិកម្មធំជាងគេបំផុតនៅកម្ពុជានោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មហាជននៅក្នុងបណ្តាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍សកម្មភាពរបស់ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ចូលផ្ទះបាយ កាន់វែក កាន់ឆ្នាំងធ្វើគុយទាវជូនឧត្តមភរិយាញ៉ាំបង្ហាញក្តីស្រឡាញ់នៅក្នុងផ្ទះដ៏មានសុភមង្គលរបស់ឯកឧត្តម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះនៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ បង្ហាញពីសកម្មភាពនៅក្នុងផ្ទះបាយកំពុងផ្សំគ្រឿងយ៉ាងយកចិត្តទុកដាក់ ដុសទឹកស៊ុបដោយប្រុងប្រយ័ត្ន ធ្វើគុយទាវផាក់លូវជូនលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ជាឧត្តមភរិយាញ៉ាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ តាមរយៈរូបភាពជាច្រើនស្លឹកដែលបានបង្ហោះ លោកឧកញ៉ាក៏បានសរសររៀបរាប់បែបកំប្លុកកំប្លែងថា៖ «វេលាម៉ោង ៧ ព្រឹកថ្ងៃសុក្រទី ១០ ខែកញ្ញា ឆ្នាំ ២០២១ ចូលមកធ្វើគុយទាវផាក់លូវជូនជំទាវប្រហុក ពិសារឱ្យបានឆ្ងាញ់មាត់ម្តង»៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment