អាណិតខ្លាំងណាស់! ប្អូនៗតូចៗស៊ូក្រាបលូន សរសេរអក្សរ ក៏មិនដែលត្អូញត្អែរ តែប្អូនៗពិតជាលំបាកខ្លាំងណាស់ ព្រោះសាលាគ្មានជញ្ជាំងបាំង គ្មានដំបូលការពារ ត្រូវរងកំដៅ ភ្លៀង រងារ គ្រប់បែបយ៉ាង…(មានវីដេអូ)

ហ្វេសប៊ុក៖ មនុស្សគ្រប់រូបពិតជាដឹងរួចហើយថា ការរៀនសូត្រពិតជាមានសារៈសំខាន់ខ្លាំងណាស់ សំរាប់អនាគតរបស់មនុស្សយើងម្នាក់ៗ ដែលកើតមកលើផែនដី ដ៏ធំធេងមួយនេះ បើគ្មានចំណេះដឹងទេ និងធ្វើឲ្យជីវិតកាន់តែមានការលំបាក ជួបនូវរឿងរ៉ាវមិនចេះចប់មិនចេះហើយ សូ៊លំបាកពីក្មេងកុំឲ្យពេលចាស់ទៅនៅតែលំបាកទៀត ត្រូវប្រឹងប្រែងដោយខ្លួនឯងទើបជីវិតថ្លាថ្លៃ។

យើងងាកមកមើលបីជីវិតរបស់ប្អូនដែលរស់នៅក្នុង ភូមិអូរស្លែវ សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ឯណោះវិញពិតជាលំបាកខ្លាំងណាស់ ហើយប្អូនៗប្រឹងតស៊ូរៀនសូត្រ ទោះបីជាសាលាគ្មានជញ្ជាំងគ្មានដំបូល សម្រាប់ជ្រកកោនក៏ដោយក៏ពួកគាត់នៅតែព្យាយាមបន្តការរៀនសូត្រនេះបន្តទៀត ដើម្បីអនាគតមើលចុះសូម្បីតែឯកសណ្ឋានក៏គ្មានពាក់ត្រឹមត្រូវដែរ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith​ បានបង្ហោះសារថា “អាណិតណាស់សិស្សសាលាបឋមសិក្សាអូរស្លែវប្រមាណ40នាក់កំពុងតែខ្វះខាតសាលារៀនប្អូនៗតស៊ូរៀនទាំងក្ដៅទាំងរងានឹងមានកាភ័យខ្លាចពេលមានភ្លៀងម្ដងៗព្រោះសាលាអត់ជញ្ជះនឹងដំបូលរហែកសូមសប្បុរសជនជួយសម្រាច់បំណងពួកគាត់ផងដើម្បីឲ្យពួកគាត់បានមានចំណេះដឹងនឹងអនាគត់ល្អ សាលាស្ថិតនៅ ភូមិអូរស្លែវ សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន 093633500″។

Related posts

Leave a Comment