ក្រោយពីផ្ទុះរឿងរ៉ាវតតាំងពាក្យសម្តី ស្រាប់តែ បាន មុន្នីល័ក្ខ ចេញមុខទាំងយប់ធ្វើរឿងបែបនេះភ្លាមៗ ចំពោះ ម៉េង កែវពេជ្ជតា

កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ លើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីជើងចាស់ ម៉េង កែវពេជ្ជតា បានបង្ហោះសារយ៉ាងវែងអន្លាយទម្លាយអារម្មណ៍ពិត ក្រោយឃើញអ្នកចម្រៀងជំនាន់ក្រោយជាច្រើន បានយកបទ «ជំនោរដើមខែ» របស់អ្នកនាងទៅច្រៀង ដោយមិនបានដាក់ឈ្មោះម្ចាស់ដើម ដែលនៅក្នុងចំណោមនោះ ក៏មានតារាចម្រៀងស្រី បាន មុន្នីល័ក្ខ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះ បន្ទាប់ពីឃើញតារាចម្រៀងជើងចាស់រូបនេះ បញ្ចេញសារបែបនេះហើយ ក៏មានបណ្ដាមហាជនជាច្រើនបានចូលខមមិន ដោយក្នុងនោះ អ្នកគាំទ្ររបស់តារាចម្រៀងស្រី បាន មុន្នីល័ក្ខ ក៏ចូលទៅខមមិនពាក្យធ្ងន់ៗមានទាំងពាក្យតិះដៀល អ្នកនាង ម៉េង កែវពេជ្ជតា រហូតក្លាយជាទំនាស់ពាក្យសម្ដីវែកញែកជាបន្តបន្ទាប់ ដែលកាន់តែធ្វើឱ្យអ្នកនាងក្ដៅចិត្តខ្លាំង និង បានបោះសម្ដីខ្លាំងៗទៅកាន់ បាន មុន្នីល័ក្ខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បន្ទាប់ពីឃើញមានរឿងរ៉ាវយ៉ាងក្ដៅគគុកនេះហើយ នៅយប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ នេះ កញ្ញា បាន មន្នីល័ក្ខ ក៏ចេញមុខធ្វើការដោះស្រាយ ដោយបានផ្ញើសារសុំទោសតាម Messenger ទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា ផ្ទាល់ ព្រមទាំងបានបង្ហោះសារលើហ្វេសប៊ុកផេករបស់ខ្លួន ធ្វើការសុំអភ័យទោសទៅកាន់រៀមច្បងទាក់ទិននឹងរឿងរ៉ាវយកបទចម្រៀង «ជំនោរដើមខែ» នេះ មិនបានដាក់ឈ្មោះម្ចាស់ដើម ក្រោមហេតុផលមិនបានពិនិត្យខាងបច្ចេកទេស ខណៈពេលចេញចម្រៀងនេះឱ្យបានត្រឹមត្រូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការរៀបរាប់របស់ តារាចម្រៀងស្រីវ័យក្មេងរូបនេះ ដែលបានសរសេរថា៖ «នាងខ្ញុំសូមគោរពជូនអ្នកបង ម៉េង កែវពេជ្ជតា ដោយសារមួយរយៈនេះ បញ្ហាកូវីដ ប្អូនមកលេងស្រុកកំណើត មិនបានដឹងពីព័ត៌មានថ្មីៗ ប្អូនទើបតែឃើញព័ត៌មានពាក់ព័ន្ធនឹងបទជំនោរដើមខែ ម្សិលមិញនេះ ! ប្អូនក៏ទាក់ទងតាមឆាតទៅអ្នកបងភ្លាមៗ សុំការអនុគ្រោះពីអ្នកបង។ ប្អូនយកបទនេះមកច្រៀងឡើងវិញ ដោយសារប្អូនស្រឡាញ់បទនេះ គាំទ្រអ្នកបង និង ដោយសារជិតដល់រដូវបុណ្យភ្ជុំផង ទើបប្អូនលើកយកបទនេះមកច្រៀងសារឡើងវិញ ប្អូនសូមអភ័យទោសអ្នកបងពីចម្ងាយ ដែលប្អូនមិនបានត្រួតពិនិត្យខាងបច្ចេកទេសឱ្យបានត្រឹមត្រូវ ប្អូនសង្ឃឹមថាអ្នកបងអនុគ្រោះ និង យោគយល់ដល់ប្អូន ហើយប្អូននឹងមិនឱ្យមានបញ្ហានេះកើតឡើងទៀតទេ»៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment