មិនសរសើរមិនបាន! ជាង៣ ឆ្នាំមកនេះ ប្តីប្រពន្ធ នាយចយ ពួតដៃរកស៊ីស្មើដៃគ្នា សល់លុយឡាន

បើគិតមកដល់ពេលនេះ រយៈពេលជាង ៣ ឆ្នាំហើយ ដែលតារាកំប្លែង នាយចយ បានរៀបការនឹងភរិយា ព្រមទាំទទួលបានកូនប្រុសមានអាយុ ២ ខួបហើយដែរ។ ក្នុងនោះ ក្រោយរៀបការសាងគ្រួសារហើយនោះ គេសង្កេតឃើញថាគ្រួសាររបស់តារាកំប្លែង នាយចយ មើលទៅពិតជាពោរពេញដោយសុភមង្គលយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះមានមុខមាត់មិនសូវសង្ហាក៏ពិតមែនតែ នាយចយ មានភរិយាដែលមានរូបសម្រស់ស្អាតណាស់ ហើយស្រឡាញ់ស្ម័គ្រស្មោះលោកខ្លាំងណាស់។ បច្ចុប្បន្នជីវិតគ្រួសាររបស់តារាកំប្លែងរូបនេះ កាន់តែមានភាពកក់ក្ដៅ បន្ទាប់ពីទទួលបានចំណងដៃកូនប្រុសដំបូង និង ជាពិសេសនោះ គឺភាពជោគជ័យទទួលបានពីការបង្កើតមុខរបររកស៊ីជាបន្តបន្ទាប់របស់ នាយចយ និង ភរិយាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីអាជីពកំប្លែង នាយចយ និង ភរិយា បានងាកមកប្រកបរបបន្ទាប់បន្សំមួយចំនួន ដែលពេលនេះកំពុងទទួលបានការគាំទ្ រនិង កាក់កបគួរសម។ ក្នុងនោះ នាយចយ បានបើកហាងលក់ជ្រូកខ្វៃ ដែលនាយបានដាក់ស្លាកយីហោថា «នាយចយ ជ្រូកខ្វៃខ្មែរឆ្ងាញ់» និង មានការលក់ដូរទំនិញតាមអនឡាញបន្ថែមទៀត ដូចជា ចំណីចំណុកញុំាផ្សេងៗ។ រីឯភរិយារបស់លោក ក៏លក់ដូរទំនិញរបស់កុមារលើអនឡាញដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចនេះហើយ បានធ្វើឱ្យមហាជនជាច្រើនបានលើកសរសើរពី នាយចយ និង ភរិយា ដែលជាគូស្វាមីវ័យក្មេង តែអ្នកទាំងពីរសង្វាតប្រឹងប្រែងរកស៊ីជាច្រើន ក្រៅពីអាជីពជាតារាកំប្លែង រហូតសល់លុយឡានជិះយ៉ាងហ៊ឺហារ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment