ទីបំផុត មៀន ប៉ៃលិន ដែលលោក ខេមរៈ សិរីមន្ត បានបញ្ជាទិញ ពីផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា បានដឹកមកដល់ផ្ទះលោកហើយ ហើយនឹងត្រៀមចែកជូនបងប្អូនដោយឥតគិតថ្លៃ ក្នុងម្នាក់ៗទទួលបាន…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ មកនេះ តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានប្រកាសប្រាប់ថា លោកនឹងទិញផ្លែមៀន ៥តោន ពី «ផ្សារកសិផលធម្មជាតិ ឡេងណាវ៉ាត្រា» ដើម្បីចែកជូនបងប្អូនបរិភាគដោយមិនគិតថ្លៃឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលរង់ចាំនោះ ទីបំផុត នៅមនុនេះបន្តិច នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ មៀនដែលរូបលោកបានេបញ្ជាទិញ បានដឹកមកដល់ផ្ទះរបស់ តារាចម្រៀងរបស់លោកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ លោក សិរីមន្ត ក៏បានភ្ជាប់សារខ្លីមួយ និង ទីតាំងដែលត្រូវមកយក យ៉ាងច្បាស់ៗថា៖ “មៀនប៉ៃលិន ដែលខ្ញុំបានបញ្ជារទិញពី ផ្សារកសិផលធម្មជាតិ របស់ អ្នកឧញ្ញា ឡេង ណាវ៉ាត្រា បានមកដល់គេហដ្ឋានខ្ញុំបាទហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះខ្ញុំត្រៀមចែកចាយ មៀន ប៉ៃលិន នេះ ទៅតាមមណ្ឌល និង ស្អែកម៉ោង ៩ព្រឹក បងប្អូនអាចមកទទួលយក មៀន ក្នុង មួយនាក់ ៥គីឡូ ដោយឥតគិតថ្លៃ នៅ ផ្ទះរបស់ខ្ញុំបាទផ្ទាល់។ និង សូមអធ្យាស្រ័យ មៀន មានកំណត់ មិនអាចជូនបងប្អូនបានគ្រប់គ្នានោះទេ។ ទីតាំង https://goo.gl/maps/C9cNhVzzkGarQ1gV8”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញទង្វើរដ៏ល្អបែបនេះហើយ ធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាហ្វេនៗ បានសម្តែងនូវក្តីរំភើប រីករាយយ៉ាងខ្លាំង ថែមទាំងមានការកោតសរសើរពីបងប្អូនមិនដាច់ពីមាត់នោះឡើយ រហូត មានអ្នកបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖

“បងសូមជូន ពរជ័យសូមប្អូនមាន សុខភាព ល្អ និងអាយុយឺនយូររកស៊ីមានidol សំណព្វរបស់ បង, អរគុណ idol ចាំខ្ញុំទៅយក ទុកអោយ៥គីឡូផង, ជូនពរបងខេមរៈ សេរីមន្ត នឹងគ្រួសារមានសុខភាពល្អ, idolសូមជួនពរអោយidolនិងគ្រួសារមានសេចក្តីសុខច្រើនជោគជ័យគ្រប់ការងារ, មានទឹកដមសំឡេងពីរោះហើយ ទឹកចិត្តល្អទៀតអាយដល” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment