អុញនោះ! ផ្ទុះការតតាំងពាក្យសម្តីខ្លាំងៗរវាង ម៉េច កែវពេជ្ជតា និង អ្នកគាំទ្រ បានមុន្នីល័ក្ខ ដើមចមរឿងគឺបែបនេះ

ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីជើងចាស់ ម៉េង កែវពេជ្ជតា ដែលមានរហស្សនាមរាជនីសំឡេងមាស បានបង្ហោះសារយ៉ាងវែងអន្លាយទម្លាយអារម្មណ៍ពិត ក្រោយឃើញអ្នកចម្រៀងជំនាន់ក្រោយជាច្រើនបានយកបទ «ជំនោរដើមខែ» របស់អ្នកនាងទៅច្រៀង ដោយមិនបានដាក់ឈ្មោះម្ចាស់ដើម ពោលគឺមិនដាក់លំនាំបទ ម៉េង កែវពេជ្ជតា ដែលជាអុ្នកកែសម្រួលទំនុកច្រៀង និង ច្រៀងឡើងវិញ ពីម្ចាស់សំនៀងដើម គឺអ្នកស្រី ម៉ម សុខា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈនោះ បន្ទាប់ពីឃើញសាររបស់តារាចម្រៀងស្រីជើងចាស់រូបនេះ បង្ហោះផ្ដាំផ្ញើទៅកាន់តារាចម្រៀងជំនាន់ក្រោយបែបនេះ ធ្វើឱ្យមហាជនមានការអារម្មណ៍យ៉ាងខ្លាំង បាននាំគ្នាចូលទៅខមមិនបញ្ចេញមតិរៀងៗខ្លួន ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះ គែគេបានឃើញឈ្មោះហ្វេសប៊ុកផេកអ្នកគាំទ្ររបស់តារាចម្រៀងស្រី បាន មុន្នីល័ក្ខ ចូលខមមិនតបផាំងៗទៅកាន់ អ្នកនាង ម៉េង កែវពេជ្ជតា វិញ មានទាំងពាក្យ-តិះដៀ-ល-ខ្លាំងៗ ឆ្លើយឆ្លងខមមិនជាមួយគ្នា បង្កើតជាទំ-នា-ស់ពាក្យសម្ដីដាក់គ្នាទៅវិញមកយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីនោះ អ្នកនាង ម៉េង កែវពេជ្ជតា ហាក់កាន់តែក្ដៅចិត្តខ្លាំង ទ្រាំមិនបាន គេក៏បានឃើញអ្នកនាង Screenshot ខមមិន ឆ្លើយឆ្លងទាស់ពាក្យសម្ដីជាមួយ អ្នកគាំទ្ររបស់តារាស្រី បាន មុន្នីល័ក្ខ យកទៅបង្ហោះលើហ្វេសប៊ុករបស់អ្នកនាង រួចបាននិយាយផាំងៗទៅកាន់ បាន មុន្នីល័ក្ខ បែបនេះថា៖ «ចរិតនាងមិនកែប្រែទេបងប្អូន មិនសុំទោសក៏ហីចុះ តែមើលសម្តីនាង ខាំញិញយ៉ាងគគ្លើនគួរឱ្យក្នាញ់ តើនាងសមជាតារាគំរូឱ្យគេគោរពទេបងប្អូន ? តើនាងសមជាមនុស្សគំរូដល់មហាជនទេបងប្អូន ? ចូលមកខមិនតែពាក្យដដែលៗគ្រប់កន្លែងតែម្តងដូចគ្មានមេបាប្រដៅ ខ្ញុំដឹងថាអ្នកទាំងអស់គ្នានឹងនិយាយប្រាប់ខ្ញុំថា ខមមិននេះជារបស់ Fan ប៉ុន្តែបើជា Fan ក៏នាងដឹង ហេតុអីនាងបណ្តោយ? បើនាងល្អនាងគួរតែហាម មែនទេ ? ចុះបើនាងមិនហាម បានន័យថាម៉េច ខ្ញុំក៏មាន Fans មិនតិចដែរ ប៉ុន្តែខ្ញុំមិនដែលឱ្យ Fan ធ្វើបែបនេះទេ សូមបងប្អូនជួយពិចារណាតាមការគួរអំពីច-រិ-ត-ស្រីម្នាក់នេះផង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងរឿងរ៉ាវដ៏ក្ដៅគគុកនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ជាពិសេសបណ្ដាអ្នកគាំទ្ររបស់តារាចម្រៀងស្រីជើងចាស់ និង តារាចម្រៀងស្រីវ័យក្មេង ទាំងពីរដួងនេះ នាំគ្នាធ្វើការស៊ែរពាសពេញបណ្ដាញសង្គម បញ្ចេញមតិវែកញែករកខុសត្រូវឱ្យអាយដលរៀងៗខ្លួនផងដែរ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment