សូមជួយលើកទឹកចិត្ត ដល់កីឡាករខ្មែរយើងផង! នាថ្ងៃនេះផងដែរ កម្ពុជា ត្រូវប៉ះជាមួយ មីយ៉ាន់ម៉ា ដើម្បីដណ្តើមមេដាយ

ហ្វេសប៊ុក៖ ដូចដែរប្រិយមិត្តនិងមហាជនជាច្រើនបានជ្រាបរួចមកហើយថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ក្នុងលទ្ធផល៤ទល់នឹង០ ហើយភ្លាមៗនោះដែលសមាជិកនៅក្នុងក្រុមម្នាក់គឺកីឡាករ កែវ សុផេង ត្រូវបានសមាគមន៍វៀតណាម បានទម្លាយប្រវត្តរបស់ខ្លួនថា ជាកូនកាត់វៀតណាម ដែលមានម្តាយជាជនវៀតណាម និងឪពុកជាជនជាតិខ្មែរ ចំពោះដំណឹងនេះបានធ្វើឲ្យមនុស្សមួយក្រុមតូចបានវាយប្រហារទឹកចិត្ត កីឡាកររូបនេះជាខ្លាំង។

ទោះបីជាមានការិះគន់ខ្លាំងយ៉ាណាក៏ដោយក៏កីឡាករដ៏ឆ្នើមរូបនេះ មានបេះដូងជាខ្មែរហើយគេមិនដែលចាត់ទុកថាគេជាជនជាតិវៀតណាមឡើយហើយមិនត្រឹមតែប៉ុណ្ណោះទេគេបានប្រាប់ទៅប្រជាជនខ្មែរពីអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកមានគុណ ថ្នាក់ដឹកនាំ បងប្អូន មិត្តភ័ក្តិ ព្រមទាំងអ្នកគាំទ្រទាំងអស់ដែលបានផ្តល់កម្លាំងចិត្តដល់រូបខ្ញុំនាពេលកន្លងមកក្នុងស្មារតី «មហាគ្រួសារខ្មែរ» ដែលជាសមានចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ទឹកចិត្តរបស់អ្នកទាំងអស់គ្នាបានជំរុញឱ្យខ្ញុំកាន់តែខិតខំប្រឹងប្រែងលត់ដំខ្លួនថែមទៀតដើម្បីភាពរីកចម្រើនក្នុងអាជីពនាពេលអនាគត ជាពិសេសគឺប្តេជ្ញាសហការជាមួយមិត្តរួមក្រុមជម្រើសជាតិយើងនៅក្នុងការប្រកួតថ្ងៃស្អែកដែលជាបេសកកម្មដ៏សំខាន់មួយរបស់ក្រុមគោព្រៃយើងក្នុងព្រឹត្តិុការណ៍សុីហ្គេមលើកទី៣០នេះ។

យើងនឹងរួមដំណើរទៅមុខជាមួយគ្នាដើម្បីជ័យជម្នះ និងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់របស់ជាតិយើង!សូមអរគុណដោយក្តីគោរពស្រលាញ់ចំពោះអ្នកគ្រប់គ្នា!(សូមបញ្ជាក់ដែរថា នេះជាផេកផ្លូវការតែមួយគត់របស់ខ្ញុំ)។

សូមបញ្ចាក់ផងដែលថា ថ្ងៃនេះជាការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅឯប្រទេសហ្វីលីពីន រវាងក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយនឹងក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង ៣:០០ រសៀល នៅឯកីឡាដ្ឋាន Rizal Memorail ផ្សាយផ្ទាល់ ហង្សមាស HDTV៕

Related posts

Leave a Comment