រកឯណាបានប្តីល្អបែបនេះ! ឆាយ វីរៈយុទ្ធ នាំភរិយាចាយភាពហាសូរ ឡើងរ៉ូមែនទិចក្នុងថ្ងៃពិសេស

ភ្នំពេញ៖ ក្រោយរៀបការ និងមានកូនស្រីម្នាក់រួចមក ជីវិតគ្រួសារតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបាននៅសេចក្ដីសុខ និងស្នាមញញឹមខ្លាំងទ្វេដង។ ក្នុងនោះដែរ តារាប្រុសរូបនេះ តែងតែផ្ដល់ពេលវេលានៅជាមួយភរិយា និងកូនជាញញឹកញាប់ផងដែរ បើទោះបីមានការងារច្រើនយ៉ាងណាក្ដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត តាំងពីស្រលាញ់គ្នា គ្រួសារលោក ឆាយ វីរៈយុទ្ធ បានរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ និងតែងតែបានបង្ហាញនូវភាពផ្អែមល្ហែមជាញឹកញាប់នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ជារឿយៗ តារាចម្រៀងប្រុសរូបនេះ និង ភរិយា តែងតែបើកបង្ហាញពីជីវិតឯកជនជាសាធារណៈ ដោយគ្មានលាក់បាំងឡើយនៅលើបណ្តាញសង្គម ទោះបីជាគ្រួសារតូចនេះ ទៅកម្សាន្តនៅទីណា ឬ ធ្វើកម្មវិធីអ្វីនោះឡើយ ពោលគឺតែងតែបានចែករំលែករូបភាពដល់មហាជនអ្នកគាំទ្របានដឹង និង ឃើញគ្រប់ៗគ្នា ដែលអាចនិយាយបានថា គ្រួសារតារាចម្រៀងប្រុសរូបនេះ គឺបានផ្សារភ្ជាប់ជាមួយអ្នកគាំទ្រ និង នៅជាមួយអ្នកគាំទ្រជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅល្ងាចថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ ជាថ្ងៃខួបកំណើតរបស់ភរិយា ដោយកំពូលចម្រៀងប្រុសរូបនេះ បាននាំភរិយាទៅសាងភាពផ្អែមល្ហែមយ៉ាងរ៉ូមែនទិច ញ៉ាំអាហារពេលល្ងាចបែបបរទេសជាមួយគ្នានៅកន្លែងបែបហាយសូរ ដែលគេឃើញថាតារាចម្រៀងប្រុសរូបនេះ និង ភរិយា ហាក់ពិតជាមានសេចក្ដីសុខខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ឃើញសកម្មភាពយ៉ាងរ៉ូមែនទិចនេះហើយ ធ្វើឱ្យមហាជនលើបណ្ដាញសង្គម និង អ្នកគាំទ្រជាច្រើន ចែករំលែកតគ្នា ព្រមទាំងខមមិនជូនពរដល់រូបលោក កាន់តែទទួលក្ដីសុខ និង ជោគជ័យទាំងក្នុងគ្រួសារ ព្រមទាំងក្នុងការងារសិល្បៈផងដែរ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment