កម្សត់ដល់ហើយ! ក្រោយ Live ចប់ភ្លាម អ្នកស្រី ទ្រី ដាណា បង្ហោះចម្រៀងមួយបទ ហើយថែមទាំងនិយាយទាំងរំជួលចិត្តថា…(មានវីដេអូ)

កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជននិយមលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកនិយមតាមដានជីវិតឯកជនគ្រួសាររបស់ថៅកែពេជ្រ ទ្រី ដាណា មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយស្វាមីអ្នកនាង ទ្រី ដាណា ដែលគេស្គាល់ឈ្មោះ ពូម៉ៅ ចេញមុខមកសុំលែងលះអ្នកនាង និង លើកឡើងថាអ្នកនាង ទ្រី ដាណា ជួយតែអ្នកដទៃ មិនដែលជួយម្តាយក្មេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងរ៉ាវខាងលើនេះ អ្នកនាង ទ្រី ដាណា ក៏មិនបង្អង់យូរនោះឡើយ ដោយនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ អ្នកនាងក៏បានចេញមុខមកបកស្រាយពាក់ព័ន្ធនឹងការលើកឡើងរបស់ស្វាមី កាលពីម្សិលមិញវិញដែរ។ ក្នុងការឡាយនាវេលាម៉ោង ១១ នេះ អ្នកនាង ទ្រី ដាណា បានបកសំណួរសួរ ពូម៉ៅ ត្រឡប់ទៅវិញថា ៖ «មូលហេតុអ្វី ដែលថាគាត់អត់ដែលជួយ? ហើយពាក្យអត់ដែលជួយនោះ ទាល់តែអ្នកនាងអត់ជួយសោះហ្មង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ទ្រី ដាណា បានបន្តថា ៖ «មិនមែនអ្នកនាងមិនជួយនោះទេ តែមិនដឹងថាត្រូវជួយអ្វីទៀត ក៏ព្រោះតែគ្រួសារម្នាក់ៗសុទ្ធតែធូរធារ ហើយម្យ៉ាងវិញទៀត អ្នកនាងមិនដែលប្រើពាក្យថាជួយដល់ឪពុកម្តាយក្មេកនោះទេ តែអ្នកនាងផ្តល់ក្តីស្រឡាញ់ គោរព ដោយបុណ្យទានក៏ជូនលុយ ជូនមាសដល់ពួកគាត់ ហើយក៏ធ្លាប់ទិញឡានឱ្យពួកគាត់ទៀត» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកស្រី ទ្រី ដាណា បានបង្ហោះវីដេអូចម្រៀងមួយបទ ដែល cover ដោយអ្នកស្រីផ្ទាល់ រួចនិយាយទាំងរំជួលចិត្តថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ផ្ញើជូនប្តីជាលើកចុងក្រោយហើយចង់ប្រាប់ថាខ្ញុំហត់ហើយខ្ញុំគ្មានសមត្ថភាពភាពជួយគ្រួសារបងទៀតទេបងទៅចុះសង្ឃឹមថាពេលដែលបងបែកពីខ្ញុំទៅនិងរកមនុស្សស្រីដែលល្អជាងខ្ញុំបានហើយ ជួយគ្រួសារបងបានរហូតផងចុះ ចុងក្រោយនេះចង់ប្រាប់ថាគ្មានអ្នកណាជំនួសបងក្នុងបេះដូងបានទេ តែដោយសារសម្ពាធគ្រួសាររបស់បងទើប យើងត្រូវបែកគ្នា” ៕

ប្រិយមិត្តចង់ដឹកកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

Related posts

Leave a Comment