មិនអើពីវិលសិល្បៈវិញ អាណា សំងំ សាងជីវិតឯកជននឹងគ្រួសារជាមួយមុខរបរយ៉ាងសាមញ្ញនេះ

ហ្វេសប៊ុក៖ រយៈពេលប្រមាណ ១៥ ឆ្នាំហើយ ដែលតារាចម្រៀងពេញនិយម អាណា ម្ចាស់បទ «ម្ចាស់គ្រងបេះដូង» ក្នុងផលិតកម្ម SSB បានបាត់មុខឈឹងក្នុងសិល្បៈ ធ្វើឲ្យអ្នកគាំទ្រជាច្រើននឹករឮក និង ចង់ដឹងពីសុខទុក្ខរបស់តារាស្រីរូបនេះយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេលបាត់មុខពីសិល្បៈនោះ គេបានដឹងថាអតីតតារាចម្រៀង អាណា បានរៀបអាពាហ៍ពិពាហ៍រួចមកហើយ ។ មកដល់ពេលនេះ អាណា កំពុងសាងជីវិតឯកជន រស់នៅជាមួយគ្រួសារយ៉ាងមានសុភមង្គល ក្រោមដំបូលរួមជាមួយស្វាមី និង កូនស្រីចំនួន ២ នាក់ ក្រោយចំណងដៃអាពាហ៍ពិពាហ៍នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលនឹងជីវិតឯកជនកំពុងតែសុខសាន្តនោះ អតីតតារាចម្រៀង អាណា ហាក់មិនអើពើវិលមកកាន់វិថីសិល្បៈវិញនោះឡើយ ដោយសព្វថ្ងៃអ្នកនាងបែរទៅប្រកបរបរយ៉ាងសាមញ្ញ គឺលក់សម្លៀកបំពាក់តាមអនឡាយផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកដែរថា អតីតតារាចម្រៀង អាណា គឺជាតារាចម្រៀងស្រីយុវវ័យដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងផលិតកម្ម SSB ដែលមានការគ្រប់គ្រងដោយអ្នកដឹកនាំល្បីលោក ហ្វៃ សំអាង កាលពីអំឡុងឆ្នាំ ២០០០ ហើយបទចម្រៀងដែលតារារូបនេះទទួលបានការគាំទ្រយ៉ាងខ្លាំងនោះមានដូចជាបទ «ម្ចាស់គ្រងបេះដូង» បទ «ទឹកភ្នែកលាងស្នេហ៍» បទ «ស៊ើបអង្កេតស្នេហ៍» និង បទជាច្រើនទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment