ពិតអត់? គូស្នេហ៍ឆ្លងទ្វីបប្រុសម៉ៅ និង គូស្នេហ៍ សង្ស័យដើរផ្លូវរៀងខ្លួន ព្រោះតែមូលហេតុនេះ….

លោក Karna Radheya សញ្ជាតិ​ឥណ្ឌូនេស៊ី និង​ ប្រពន្ធ​ដ៏​ស្រស់​ស្អាត សញ្ជាតិ​អង់គ្លេស Polly Alexandra Robinson ត្រូវ​បាន​មហាជន​ស្គាល់​ថា ជា​គូ​ស្នេហ៍​មួយ​គូដែល​បញ្ជាក់​ឱ្យ​ពិភពលោក​ឃើញ​ថា ក្ដី​ស្រឡាញ់​គឺ​មិន​គិត​លើ​រូប​សម្រស់​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ដើម​​ឆ្នាំ ២០២១ គូ​ស្នេហ៍​ឆ្លង​ទ្វីប​មួយ​គូ​នេះ បាន​បង្ហាញ​ក្ដី​រីករាយ ប្រកាស​ថាពួកគេ​ជិត​ទទួល​បាន​សមាជិក​ថ្មី​ចូល​ក្នុង​គ្រួសារ​ដ៏​កក់ក្ដៅ​មួយ​នេះ​ហើយ ដោយ​ដំណឹង​ដ៏​រំភើប​មួយ​នេះ បាន​ធ្វើ​ឱ្យ​មហាជន អ្នក​គាំទ្រ​ពួកគេ​ជាច្រើន​​នាំ​គ្នា​បង្ហាញ​ក្ដី​អបអរ​គ្រប់ៗ​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឡែក ស្រាប់​តែ​ពេល​ថ្មីៗ​នេះ បណ្ដា​សារព័ត៌មាន​ជាច្រើន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ចែកចាយ​ព័ត៌មាន​ថា ប្ដី​ប្រពន្ធ​ដ៏​ស្មោះស្ម័គ្រ​មួយ​គូ​នេះ បាន​សម្រេច​ចិត្ត​ដើរ​ផ្លូវ​រៀង​ៗ​ខ្លួន។ តាម​ប្រភព​ជាច្រើន បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ពួកគេ​សម្រេច​ចែក​ផ្លូវ​គ្នា​នេះ គឺ​ដោយសារ​តែ​ភរិយា​រូប​ស្រស់ Polly បាន​ចាកចេញ​ពី​ផ្ទះ ទៅ​លួច​ទាក់ទង​នឹង​បុរស​ផ្សេង​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​លេង Youtube ម្នាក់​បាន​ឱ្យ​ដឹង​ថា នាង Polly បាន​វិល​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ ហើយ​ក៏​លួច​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​បុរស​បរទេស​ម្នាក់​ទៀត។ ការ​លេច​ចេញ​នៃ​វត្តមាន​ជន​ទី ៣ នេះ​ហើយ ដែល​បណ្ដាល​ឱ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​គូ​ស្នេហ៍​គំរូ​មួយ​នេះ ត្រូវ​រង្គោះរង្គើ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មតិ​របស់​អ្នក​លេង​បណ្ដាញ​សង្គម​រូប​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​ជាច្រើន ដោយ​ក្នុង​នោះ មនុស្ស​ភាគច្រើន​ក៏​បាន​លើក​ឡើង​មតិ​របស់​ពួកគេ​ដែរ​ថា លោក Karna Radheya និង​ ភរិយា ថ្មីៗ​នេះ​គឺ​មិន​ឃើញ​ផុស​រូបភាព​ជាមួយ​គ្នា​លើ​បណ្ដាញ​សង្គម​ទៀត​ឡើយ។ ដំរួយ​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​មហាជន​សង្ស័យ​ថា ស្នេហា​របស់​ពួកគេ​កំពុង​ជួប​ព្យុះ​ភ្លៀង៕ ប្រភព៖ popular

Related posts

Leave a Comment