នៅចាំបានទេ? ថ្ងៃនេះជាខួបមរណភាព ៣ ឆ្នាំ របស់វេជ្ជបណ្ឌិត Beat Richner វីរបុរសលះបង់ធំធេង ជូនកុមារកម្ពុជា

នាថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃរំឭកខួប ៣ ឆ្នាំ នៃមរណភាពលោកវេជ្ជបណ្ឌិត Beat Richner ដែលលោកជាអ្នកបង្កើតមូលនិធិគន្ធបុប្ផា និង ជាប្រធានមូលនិធិនេះផ្ទាល់ ដែលកន្លងមកលោកបានលះបង់កម្លាំងកាយចិត្តកន្លះជីវិតចុងក្រោយរបស់លោក សង្គ្រោះជីវិតកុមារកម្ពុជា ចេញពីជំងឺផ្សេងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វេជ្ជបណ្ឌិតជនជាតិស្វីស និង ជាស្ថាបនិកគន្ធបុប្ផារូបនេះ បានចាប់កំណើតនៅក្នុងឆ្នាំ ១៩៤៧ និង បានលាចាកលោក កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅ ដែលគិតមកទល់ថ្ងៃនេះ គឺជាថ្ងៃខួបមរណភាពរបស់លោក ក្នុងរយៈពេល ៣ ឆ្នាំត្រឹម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក វេជ្ជបណ្ឌិត Beat Richner លោកបានបង្កើតមូលនិធិគន្ធបុប្ផា ដែលកុមារគ្រប់ៗរូប ទោះមាន ឬ ក្រ សុទ្ធតែមានសិទ្ធិទទួលបាននូវការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាព ដោយគ្មានការរើសអើង និង ពុំមានគិតថ្លៃសូម្បីមួយរៀលឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ ក្រោយលាចាក​លោក លោកបានបន្សល់ទុកនូវស្នាដៃធំៗជាច្រើន ដោយបានកសាងមន្ទីរពេទ្យទាំង ៥ និង មូលនិធិគន្ធបុប្ផា ដែលមានទីតាំងស្ថិតនៅទីក្រុងសំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា ខណៈមន្ទីរពេទ្យទាំងអស់ផ្ដល់ជូននូវសេវាសុខភាពដោយមិនគិតថ្លៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង មន្ទីរពេទ្យដែលលោកបានកសាងកន្លងមក បានជួយព្យាបាលកុមារកន្លះលាននាក់ ដោយមិនគិតថ្លៃក្នុងមួយឆ្នាំៗ ខណៈមន្ទីរពេទ្យទាំងនោះមានដូចជា មន្ទីរពេទ្យគន្ធបុប្ផាទី ១ មន្ទីរពេទ្យគន្ធបុប្ផាទី ២ មន្ទីរពេទ្យគន្ធបុប្ផាទី ៤ (បើកដំណើរការនៅខែធ្នូ ឆ្នាំ២០០៥) មន្ទីរពេទ្យគន្ធបុប្ផា ទី ៥ (បើកដំណើរការនៅខែធ្នូ ឆ្នាំ២០០៧) មានទីតាំងនៅទីក្រុងភ្នំពេញ និង មន្ទីរពេទ្យ​ជ័យ​វ័រ្មន​ទី​ ៧ (​គន្ធបុប្ផា​ទី ​៣) ស្ថិតនៅខេត្តសៀមរាប៕ ប្រភព៖ popular

Related posts

Leave a Comment