អានចប់ រំជួលចិត្តណាស់! បន្ទាប់ការ Live បកស្រាយរឿងគ្រួសារចប់ភ្លាម ចែដាណា បានទម្លាយរូបឪពុកម្តាយបង្កើត រួចពោលពាក្យបែបនេះថា…

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ ពូម៉ៅ និង ចែដាណា ហាក់មានបញ្ហាខ្លាំង នៅក្នុងគ្រួសារ រហូតធ្វើឲ្យ ពូម៉ៅ ចេញមុខ Live រៀបរាប់ទាំងអួលដើម-ក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមើល Live ពូម៉ៅ ចប់ហើយ ស្រាប់តែអ្នកស្រី ទ្រី ដាណា ក៏បានចេញមុខ Live តបវិញម្តង នៅព្រឹកមិញនេះ ដើម្បកុំអោតមហាជនមួយចំនួនមានការយល់ច្រឡំតទៅទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីការ Live បកស្រាយរឿងគ្រួសារចប់ភ្លាម អ្នកស្រី ទ្រី ដាណា ក៏បានទម្លាយរូបភាពប៉ុន្មានសន្លឹកនេះ ហើយថែមទាំងនិយាយទាំងអួលដើម-កថា៖ “សុំទោសអ្នកទាំង២ ដែលកូនមិនអាចរកក្ដីសុខរឿងជីវិតគ្រួសារជូនខ្លួនឯងបាន ច្រើនឆ្នាំហើយ ដែលអ្នកទាំង២ ចាកចេញទៅចោលកូន ទាំងមិនទាន់ស្គាល់អ្វីហៅថាភាពសុខស្រួលក្នុងជីវិត ហើយក៏សុំទោសដែលពេលនោះកូនគ្មានលទ្ធភាពមើលថែអ្នកទាំង២ ព្យាបាលអ្នកទាំង២ ឱ្យនៅមានដង្ហើមបាន។ ពុកម៉ែ លក់លៀស លក់បន្លែ ជួយប្រោះព្រំកូនឱ្យធំដឹងក្ដី។ កូនមិនទាន់បានសងគុណពុកម៉ែ មិនទាន់ផ្ដល់អ្វីឱ្យអ្នកទាំង២វិញ តែកូនបានព្យាយាមធ្វើបុណ្យ ធ្វើតាមការទូន្មានរបស់អ្នកទាំង២ មិនភ្លេចអតីតកាលយើងជាអ្នកក្រទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកូនធ្វើរាល់ថ្ងៃ គឺបំពេញតួនាទីជាម្ដាយ ជាប្រពន្ធ ជាកូនប្រសារ សាច់ញាតិ ជាបងប្អូន ជាម្ចាស់ក្រុមហ៊ុន ជាម្ចាស់ហាង ជាមេកើយ ទោះមិនបានល្អ100% តែកូនយល់ថាវាលើសពីអ្វីដែលនារីធម្មតាម្នាក់គួរធ្វើទៅហើយ ហេតុអីនិយាយទាំងបំពាន ធ្វើឱ្យអ្នកដទៃយល់ច្រឡំលើខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត់ពីពុកម៉ែបង្កើតទៅ មានតែឪពុកម្ដាយក្មេកនេះហើយ ហើយខ្ញុំក៏តែងជួយ តែងធ្វើបុណ្យជាមួយពួកគាត់ តែគេបែរមកនិយាយបែបនេះ។ ឱ្យខ្ញុំជួយបងប្អូន ឪពុកម្ដាយគាត់ប៉ុណ្ណា ទើបគ្រប់គ្រាន់ ឬគិតថាលុយដែលរកបានរាល់ថ្ងៃ សល់ទាំងអស់? ត្រូវចំណាយទៅណា ត្រូវចិញ្ចឹមបុគ្គលិកប៉ុន្មាននាក់ ត្រូវជួយគេប៉ុន្មាននាក់ តើគាត់ធ្លាប់ដឹងទេ? គាត់អត់ដឹងទេ ព្រោះគាត់មិនដែលរវល់រឿងរកស៊ី ធ្វើជំនួញទេ។ ខ្ញុំប្រឹងប្រែង ដើម្បីអនាគតគ្រួសារ និងកូនៗប៉ុណ្ណោះ។

អត់មានអីនិយាយច្រើនទៀតទេ តែខ្ញុំអាណិតឪពុកម្ដាយបង្កើតខ្ញុំ ដែលមិនទាន់ស្គាល់ភាពសុខស្រួលក្នុងជីវិត នឹកពួកគាត់ តែយ៉ាងណា ខ្ញុំមិនខ្វល់ច្រើនទៀតទេ ខ្ញុំសន្យានឹងអ្នកទាំង២ ត្រូវធ្វើជាមនុស្សស្រីស្រីរឹងមាំ មានទំនួលខុសត្រូវលើបុគ្គលិក និងតំណាងចែកចាយទាំងអស់ មានមនុស្សច្រើនណាស់ ដែលរង់ចាំខ្ញុំជួយ! ខ្ញុំនឹងធ្វើអំពើល្អ ចែកអំណោយជួយអ្នកខ្វះខាតរហូត តាមបណ្ដាំពុកម៉ែបង្កើតខ្ញុំ”៕

Related posts

Leave a Comment