អុញនោះ! ប្តីដែលលួចទៅការប្រពន្ធថ្មី ពេលនេះបានធ្វើការចេញមុខបកស្រាយហើយ ដោយបុរសជាប្តីបាននិយាយរៀបរាប់អំពីរឿងនេះថា..(មានវីដេអូ)

ហ្វេសប៊ុក៖ គួររំលឹកឡើងវិញបន្តិចថា​ កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ មានហេតុការន៍មួយបង្កឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងឡើងកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ដែលហេតុការណ៍មួយនេះស្ថិតនៅក្នុង ភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ព្រោះតែបុរសជាប្តីបានលួចទៅរៀបការជាមួយនារីដទៃទៀត ទាំងខ្លួនដែលមានប្រពន្ធ និងកូនមិនទាន់បានលេងលះគ្នាដាច់ស្រេចផងនោះ។

យ៉ាងណាមិញ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក មួយមានឈ្មោះ បងថារី សាន់អេសសុីPage បានធ្វើឲ្យលើកឡើងឲ្យដឹងថា៖”ភាគបន្ត បីកូនចូលរោងការ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ដែលជាអតីតប្រពន្ធដើម មិនទាន់ចប់សាលក្រម ឈ្មោះ រិន រចនា អាយុ១៩ឆ្នាំ បានបីកូន ចូលតវ៉ានៅរោងការ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម..ក្នុងពេលដែលអតីតប្តី ឈ្មោះ ឆែមសុខលី កំពុងតែសំពះផ្ទឹមកាត់សក់ នៅវេលាព្រឹកថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩”។

ជាមួយគ្នានេះដែរ បើតាមរយៈកិច្ចសំភាសន៏របស់ក្រុមអ្នកសារព័ត៍មាន ជាមួយប្អូនស្រីដែលជាប្រពន្ធដើម បាននិយាយរៀបរាប់ និងបានភ្ជាប់មកជាមួយឯកសារឱ្យដឹងថា៖”ខ្ញុំពិតជាមានអារម្មណ៏ឈឺចាប់ខ្លាំងណាស់ ដោយខ្ញុំកំពុងតែខិតខំចិញ្ចឹមកូន បែរជាគាត់លួចរៀបការជាមួយស្រីថ្មីទៅវិញ ហើយក្នុងអំឡុងពេលជិត៤ឆ្នាំមកនេះ មិនដែលរកលុយមកចិញ្ចឹមកូនបន្ដិចសោះឡើយ”។

ប្អូនស្រីបានរៀបរាប់បន្ថែមទៀតថា៖”រាល់ថ្ងៃបានឪពុកម្ដាយរបស់ខ្ញុំ ជួយចិញ្ចឹម នឹងខ្ញុំខិតខំធ្វើការដើម្បីយកលុយមកចិញ្ចឹមកូន ហើយគាត់នៅជាមួយស្រី មិនដែលចិញ្ចឹមកូននោះទេ”។ ប្អូនស្រីបញ្ជាក់ទៀតថា៖”រយៈពេល៣ឆ្នាំមកហើយ ដែលគាត់បានចុះចោល និងបានប្រើប្រាស់អំពើហិង្សាវ៉ៃធ្វើបាបខ្ញុំ ហើយថែមទាំងបានគំរាម អា រ ក សម្លា ប់ ខ្ញុំថែមទៀតផង តាំងពីអំឡុងពេលខ្ញុំនៅជាមួយគាត់ កាលពីឆ្នាំ២០១៧។ ក្រោយមកគាត់មកព្រមទទួលខុសត្រូវចិញ្ចឹមកូននោះទេ រួចបែរជាចោទប្រកាន់ខ្ញុំថា បានលួចលុយរបស់គាត់ចំនួន ៣៧,០០០ដុល្លារថែមទៀត”។

យ៉ាងណាមិញបន្ទាប់ពីរឿងរ៉ាវខាងលើនេះ បានផ្ទុះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមហាជនមានការខឹងសម្បារយ៉ាងខ្លាំងទៅលើបុរសជាប្តី ការប្រពន្ធថ្មីចោលប្អូនស្រីខាងលើរួចមក ស្រាប់តែមុននេះបន្តិច នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ យោងតាមរយៈគណនីហ្វេសប៊ុកផេលោក K01 បានធ្វើការជួបសំភាសន៍ជាមួយបុរសជាប្តីដែលទៅរៀបការប្រពន្ធថ្មីនេះហើយ ដើម្បីធ្វើការបកស្រាយជូនដល់សាធារណៈជនឲ្យបានជ្រាបចំពោះរឿងនេះ។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment