ភ្ញាក់ផ្អើលពេញហ្វេសប៊ុក ក្រោយថៅកែពេជ្រ ទ្រី ដាណា Live តបទៅប្តី ហើយសួរផាំងៗ ក្រោយចោទថាមិនដែលជួយម្តាយក្មេក (វីដេអូ)

កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជននិយមលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកនិយមតាមដានជីវិតឯកជនគ្រួសាររបស់ថៅកែពេជ្រ ទ្រី ដាណា មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយស្វាមីអ្នកនាង ទ្រី ដាណា ដែលគេស្គាល់ឈ្មោះ ពូម៉ៅ ចេញមុខមកសុំលែងលះអ្នកនាង និង លើកឡើងថាអ្នកនាង ទ្រី ដាណា ជួយតែអ្នកដទៃ មិនដែលជួយម្តាយក្មេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងរ៉ាវខាងលើនេះ អ្នកនាង ទ្រី ដាណា​ ក៏មិនបង្អង់យូរនោះឡើយ ដោយនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ អ្នកនាងក៏បានចេញមុខមកបកស្រាយពាក់ព័ន្ធនឹងការលើកឡើងរបស់ស្វាមី កាលពីម្សិលមិញវិញដែរ។ ក្នុងការឡាយនាវេលាម៉ោង ១១ នេះ អ្នកនាង ទ្រី ដាណា បានបកសំណួរសួរ ពូម៉ៅ ត្រឡប់ទៅវិញថា ៖ «មូលហេតុអ្វី ដែលថាគាត់អត់ដែលជួយ? ហើយពាក្យអត់ដែលជួយនោះ ទាល់តែអ្នកនាងអត់ជួយសោះហ្មង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ទ្រី ដាណា បានបន្តថា ៖ «មិនមែនអ្នកនាងមិនជួយនោះទេ តែមិនដឹងថាត្រូវជួយអ្វីទៀត ក៏ព្រោះតែគ្រួសារម្នាក់ៗសុទ្ធតែធូរធារ ហើយម្យ៉ាងវិញទៀត អ្នកនាងមិនដែលប្រើពាក្យថាជួយដល់ឪពុកម្តាយក្មេកនោះទេ តែអ្នកនាងផ្តល់ក្តីស្រឡាញ់ គោរព ដោយបុណ្យទានក៏ជូនលុយ ជូនមាសដល់ពួកគាត់ ហើយក៏ធ្លាប់ទិញឡានឱ្យពួកគាត់ទៀត» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ អ្នកនាង ទ្រី ដាណា ក៏បានបោះសំណួរសួរទៅស្វាមីផាំងៗថា ៖ «ថាអ្នកនាងអត់ដែលជួយ ចុះអ្នកណាទិញឡាន អ្នកណាជូនលុយ ទិញមាស ហើយអ្នកនាងធ្វើបុណ្យបច្ច័យបួនឱ្យឪពុកម្តាយក្មេងអស់រាប់ម៉ឺនដុល្លារ?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តស់! ទស្សនាការបកស្រាយអ្នកនាង ទ្រី ដាណា ខាងក្រោម៖

Related posts

Leave a Comment