អ្នកអត់គូទើបយល់អារម្មណ៍មួយនេះ នាយចឹម លើកដៃស្ទាបទ្រូងគ្រវីក្បាល ហើយពោលពាក្យបែបនេះ ក្រោយឃើញ វីរៈ និច្ច ផ្អែមល្ហែមនឹងគូដណ្តឹងខ្លាំង…(មានវីដេអួ)

មហាជនធ្លាប់បានជា្របរួចមកហើយពីតារាចម្រៀងប្រុស នាយចឺម និង តារាចម្រៀងស្រី វីរៈនិច្ច ដែលធ្លាប់ជាដៃគូដ៏ស័ក្តិសម ចាប់ដៃគ្នាច្រៀងចម្រៀងរួមគ្នា និង ជាមិត្តល្អរួមការងារជាមួយគ្នាមានភាពស្និទ្ធស្នាលខ្លាំង រហូតធ្វើឱ្យមហាជនធ្លាប់មានការសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់ពេលនេះ តារាចម្រៀងប្រុសស្រីមួយគូនេះ បានស្វែងរកឃើញដៃគូជីវិតពិតរៀងៗខ្លួនហើយ ដែលកាលពីថ្មីៗនេះ វីរៈនិច្ច បានដឹកដៃគូស្នេហ៍ចូលពិធីភ្ជាប់ពាក្យ និង ត្រៀមចូលរោងការថ្ងៃខាងមុខឆាប់ៗនេះហើយ រីឯ នាយចឺម វិញ ក៏មានគូស្នេហ៍សំណព្វចិត្ត ដែលជាតារាសម្ដែងសាច់សខ្ចី អូនហ្វា តែងបង្ហាញភាពល្អូកល្អិននឹងគ្នាលើបណ្ដាញសង្គមផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញវីដេអូខ្លីមួយរបស់តារាចម្រៀងប្រុសរូបនេះ ដែលលោកបានថតសកម្មភាពផ្អែមល្ហែមរបស់ វីរៈនិច្ច ច្រៀងសាសងនឹងគូដណ្ដឹងយ៉ាងផ្អែមដូចស្ករ ខណៈលោកបានត្រឹមតែលើកដៃអង្អែលទ្រូងងក់ក្បាលហាក់មានអារម្មណ៍លួចច្រណែនពីក្ដីសុខរបស់តារាស្រីរូបនេះ និង គូដណ្ដឹង ដែលឡាយឡំជាមួយនឹងភាពលេងសើច ព្រមទាំងបានពោលពាក្យបែបនេះថា ៖ «គេក៏សុខ យើងក៏សុខ តែយើងមិនដឹងសុខតាមណា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនោះដែរ អ្នកលេងបណ្ដាញសង្គមជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង បាននាំគ្នាស៊ែរវីដេអូខ្លីនេះបន្តគ្នាលើបណ្ដាញសង្គម ព្រមទាំងភ្ជាប់ជាមួយនឹងសារលេងសើចឌឺដង ឱ្យ តារាប្រុសរូបនេះ ដែលបង្ហាញអារម្មណ៍អណិតផង សើចផងគ្រប់ៗគ្នា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment