សមសួនមែនទែនអាយដលតូច! ម៉ានីកា ស្លៀកពាក់តុបតែង បែបនេះទៅក្រមុំស្តូក

ភ្នំពេញ៖ ជឿជាក់ថាបងប្អូនប្រិយមិត្តមិនតិចទេ ដែលជាហ្វេនរបស់កុមារី ម៉ានីកា ដែលសព្វថ្ងៃតារាសម្ដែងវ័យក្មេងរូបនេះ បានកំពុងឆាបយកបេះដូងអ្នកទស្សនាទាំងចាស់ទាំងក្មេងឲ្យជក់ចិត្តដិតអារម្មណ៍និងស្រលាញ់គាំទ្រទៅលើសមត្ថភាពសម្ដែងដ៏រស់រវើកនិងប៉ិនប្រសព្វខ្លាំងរបស់គេទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រៅពីមានដុងផ្នែកសិល្បៈសម្ដែងហើយ កុមារីរូបនេះក៏មានរូបសម្បត្តិល្អស្រស់ផូផង់ផងដែរ ខណៈដែលប្អូនស្រីទើបតែមានអាយុត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ។ ទន្ទឹមនឹងនេះម៉ានីកា ទោះបីវ័យក្មេងពិតមែន តែការតុបតែងខ្លួនក៏មិនចាញ់មនុស្សធំប៉ុន្មានដែរ ក្នុងនោះមានទាំងឈុតទាន់សម័យ លេងស្ទាយ៍ ឃ្យូតៗ ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត ក្រោយបានឃើញ ម៉ានីកា ស្លៀកឈុតប្រពៃណីបុរាណភ្លាម សម្រស់តារាកុមារីរូបនេះ ផ្លាស់ប្រែ១៨០ដឺក្រេ ប្រែពីស្អាតបែបខ្យូតៗ ក្លាយជា ដូចជាមនុស្សស្រីធំពេញរូបពេញរាង មើលទៅសែនរមទម្យ សុភាពរាបសា បង្កប់ស្នាមញញឹមតិចៗថែមទៀតនោះ កាន់តែមើលទៅ ស្រស់ស្អាតជាទីគាប់ចិត្ត ភ្នែកមនុស្សផងគ្នា តែម្តង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment