ញ៉ាក់សាច់! លក់អនឡាញមិនប៉ុន្មានផង សួស វីហ្សា ដឹកដៃប្តី ចាយលុយរាប់ម៉ឺនទិញផ្ទះ បើកជំនួញថ្មី

មហាជននិយមតាមដានជីវិតឯកជនរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង​ សួស វីហ្សា និង លោក​ ថមមី ប្រាកដជាបានដឹងហើយ មួយរយៈក្រោយនេះគូស្វាមីភរិយាតារាប្រុសស្រីនេះ បានបង្កើនមុខរបរផ្ទាល់ខ្លួនជាអ្នកលក់សម្លៀកបំពាក់តាមអនឡាញផងដែរ ។ ក្នុងនោះ បើទោះជាទើបតែប្រឡូកអាជីពតាមអនឡាញក៏ពិតមែន តែអ្នកនាង សួស វីហ្សា​ និង លោក ថមមី ពិតជាទទួលបានភាពជោគជ័យ និង រកកម្រៃបានច្រើនសន្ធឹកពីអាជីពនេះទៀតផង ។

ថ្មីៗនេះ ក្រៅពីលក់សម្លៀកបំពាក់អនឡាញយ៉ាងជោគជ័យហើយ អ្នកនាង សួស វីហ្សា និង លោក ថមមី ក៏បានបង្កើនមុខជំនួញថ្មីបន្ថែមទៀត ដោយអ្នកទាំងពីរបានបើកក្រុមហ៊ុន TSJJ BRAND COMPANY CO.,LTD ដែលនាំចូលនូវផលិតផលជាច្រើន ។

អ្វីដែលធ្វើឱ្យមហាជនបើកភ្នែកធំៗពីភាពជោគជ័យរបស់អ្នកនាង សួស វីហ្សា និង លោក ថមមី នោះ គឺស្វាមីភរិយាមួយគូនេះ បានចំណាយលុយខ្ទង់ម៉ឺនដុល្លារទិញផ្ទះថ្មី ដើម្បីបើកក្រុមហ៊ុនថ្មីរបស់ខ្លួនតែម្តង ។ ចំណុចនេះដែរ ក៏បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានលើកសរសើរថា អ្នកនាង សួស វីហ្សា និង លោក ថមមី ពិតជាគូស្វាមីភរិយាគំរូ ដែលមិនត្រឹមតែចាប់ដៃគ្នាសាងជីវិតគូជោគជ័យនោះឡើយ គឺសូម្បីតែការរកស៊ីក៏អ្នកទាំងពីរពួតដៃគ្នាយ៉ាងជោគជ័យដែរ ៕

Related posts

Leave a Comment