អីយ៉ា វ៍យរាងជ្រេមែន តែកុំមើលការតុបតែងខ្លួនយាយយ៉យ ធ្វើឲ្យក្មេងអាយុ៣០ល្មៗសុំចាញ់

ភ្នំពេញ៖ តារាជើងចាស់ពោរពេញដោយទេពកោសល្យ និងសមត្ថភាព យាយយ៉យ ត្រូវបានគេស្គាល់យ៉ាងច្បាស់ជាតារាកំប្លែងដែលតែងតែធ្វើឲ្យមហាជនគ្រប់ស្រទាប់បានសើចសប្បាយក្អាកក្អាយ តាមរយៈពាក្យសម្ដី និងកាយវិការកំប្លុកកំប្លែង។ ជាពិសេស តារាជើងចាស់រូបនេះអាចច្រៀងអាយ៉ៃបានយ៉ាងពីរោះ ទាក់ចិត្តឲ្យទស្សនិកជនជាច្រើនចូលចិត្តស្ដាប់ផងដែរ។

មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលការងារសិល្បៈរបស់ យាយយ៉យ នាពេលបច្ចុប្បន្នវិញ គេសង្កេតឃើញតារាកំប្លែងរូបនេះមានភាពមមាញឹកជាមួយការងារជាបន្តបន្ទាប់សឹងតែគ្មានពេលទំនេរ។ ម្យ៉ាងវិញទៀត បើក្រឡេកមើលជីវិតឯកជន គេដឹងផងដែរថា តារារូបនេះក៏មានតួនាទីក្នុងជួររាជការទៀតផង។

ជាក់ស្ដែង បើទោះបី យាយយ៉យ វ័យកាន់តែជ្រេទៅមុខក៏ពិតមែន តែបើមើលទៅលើសាច់ឈាមពិតជារឹងមាំស្វាហាប់ខ្លាំង។ លើសពីនេះទៅទៀត គេចាប់អារម្មណ៍ឃើញទៀតថា គ្រប់ពេលដែលតារាកំប្លែងរូបនេះ ទៅចូលរួមកម្មវិិធីម្ដងៗ តែងតែតុបតែងខ្លួនខ្ញង់ៗ ស្លៀកសម្លៀកបំពាក់សាកសមគ្រប់ឈុត ដែលធ្វើឲ្យសម្រស់តារារូបនេះក្មេងជាងមុនថែមមួយកម្រិតទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment