អីយ៉ា ស្ងាត់ៗ ពេជ្រ សូលីកា និងស្វាមី តុបតែងខ្លួនស្លៀកពាក់បុរាន ពិតជាសមសួន មើលទៅសមគ្នាខ្លាំងណាស់ ធ្វើឲ្យហ្វេនៗ ទម្លាយអារម្មណ៍មួយនេះថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងច្បាស់ហើយថា អ្នកនាង ពេជ្រ សូលីកា នោះ គឺជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស ក្រៅពីអាជីពជាអ្នកចម្រៀង សូលីកា ក៏នៅមានមុខជំនួញផ្ទាល់ខ្លួនកំពុងជោគជ៏យផងដែរ។

យ៉ាងណាមិញ យើងងាកមកមើលពីជីវិតឯកជនរបស់តារាស្រីខាងលើរូបនេះវិញម្តង ក៏មិនណយប៉ុន្មានឡើយង ដោយតែងតែបង្ហាញនូវពាក្យកក់ក្តៅជាមួយ ស្វាមី និងកូនប្រុសសំណព្វចិត្តម្នាក់ទៀតគឺ ហង្ស អ៊ារី វ៉េនស្ត ពោរពេញទៅដោយក្តីសុខណាស់។

ហ្វេនៗបានជ្រាបហើយថា សូលីកា មិនត្រឹមតែច្រៀងពិរោះ ហើយថែមទាំងជាតារាសម្តែងដ៏ល្អម្នាក់ និង មានរូបសម្រស់ស្អាត់ប៉ុណ្ណោះទេ ហើយថែមទាំងជាមេផ្ទះដ៏ពូកែទៀតផង ចេះធ្វើម្ហូប រៀបចំផ្ទះ ឲ្យមានសណ្ដាប់ធ្លាប់ល្អឥតខ្ចោះ។

ក្នុងនោះផងដែរ សូលីកា ក៏បានពោលពាក្យយ៉ាងខ្លីយ៉ាងចាក់ដោតថា៖ “ជានិរន្តរ៍”។ ក្រោយឃើញរូបភាពប៉ុន្មានស្លឹកនេះភ្លាម ធ្វើឲ្យហ្វេនៗលាន់មាត់ សរសើរមិនដាច់ពីមាត់ ដល់ថ្នាក់ អ្នកខ្លះ បានទម្លាយអារម្មណ៍បែបនេះចេញមកថា៖

“ប្រពន្ធក៏ស្អាតប្ដីក៏សង្ហារកូនក៏cute, ស្រឡាញ់ហើយចូលចិត្តជាពិសេសភាពរឹងមាំរបស់sis, ស្អាតណាស់idol, ពេញបេះដូង, ស្លៀកបំពាក់ប្រពៃណីខ្មែរយើងពិតជាស្រស់ស្អាតណាស the best, Oh.wow ស្រស់ស្អាតណាស់អូន,

សមគ្នាខ្លាងណាស់បងIdol, មនុស្សឬក៏ទេវតា ស្អាតណាស់, អាយដលបើសិនជាបានថតរឿងវិញដឹងតែល្អមើល ព្រោះសមគ្នាណាស់, ស្រស់ស្អាតណាស់Idol, គួរអោយស្រលាញ់ណាស់, ប្តីបងល្អណាស់, សមសួនមែន,”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment