Rith Omega ធ្វើការប្រកាសចង់ជួយដល់បរុស ដែលមានជម្ងឺ Depression ធ្លាក់ខ្លួនក្លាយជាអ្នកសុំទាន ឲ្យមកជួយរកស៊ីគាត់ ដោយសុខចិត្តផ្តល់ជូននូវ…

ភ្នំពេញ៖ គួររំលឹកឡើងវិញបន្តិចថា កាលពីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ វីដេអូឃ្លីបមួយត្រូវបានមហាជន ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង និងបាននាំគ្នាស៊ែរចែករំលែករហូតដល់ជាង១មុឺនដងឯណោះ ទាក់ទងទៅនិងបរុសម្នាក់ ដែលបានអះអាងខ្លួនថាជាអ្នកសុំទាន ប៉ុន្តែចំណោះដឹងរបស់គាត់វិញ គឺពិតជាពិសេសនិងល្អខ្លាំងតែម្តង។

ហើយវីដេអូឃ្លីមួយនេះផងដែរគឺបានបង្ហោះឡើង ដោយម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ KSR Printing ត្រូវបានបរុសជាអ្នកសុំទានរូបនោះ បានដើរមកសុំស្រាបៀរផឹក រួចក៏ជូនពរដល់រូបគាត់ ដោយមានខ្លឹមសារថា៖ ”សូមជូនពរដល់ប្អូនទាំងពីរនាក់ មានការលក្ខណៈឯករាជ្យគំនិត សណ្ដាប់ធ្នាប់ចិត្ដ និងវិន័យអារម្មណ៏” បុរសសុំទានរូបនេះ ក៏បានធ្វើការបកស្រាយអត្ថន័យ នៃពាក្យជូនពរនេះថា៖

ទី១ ឯករាជ្យគំនិត គឺជាការចាប់ផ្ដើមមានភាពជឿជាក់នៅលើខ្លួនយើងឡើងវិញ ហើយយើងមិនត្រូវឲ្យអ្វីៗទាំងអស់ មកជំពាក់ជំពិនជាមួយការគិតរបស់យើង ដែលយើងមិនដឹងថា ត្រូវធ្វើអី ឬមិនត្រូវធ្វើអីនោះទេ ដូច្នេះហើយ ការស្ដាប់ និងការជឿជាក់ ត្រូវបានផ្ដើមពីចិត្ដរបស់យើងមក អោយខួរក្បាល ល្អបំផុតសម្រាប់សតិរបស់យើង។

ទី២ សណ្ដាប់ធ្ឋាប់ចិត្ដ គឺចិត្ដរបស់មនុស្សម្នាក់ៗ ភាគច្រើន​មានភាពឆេវឆៅ ឬក៏គិតអីមិនល្អ ដែលបណ្ដាលធ្វើឲ្យយើងគេងមិនលក់ទេ ក៏ប៉ុន្ដែបើយើងចេះរៀបចិត្ដវិញនោះ ទោះបីយើងត្រូវឆ្នោត ១លានដុល្លារក៏ដោយ ក៏យើងនៅតែអាចធ្វើការរបស់យើង នៅម៉ោងធ្វើការបាននោះដែរ។​​ ទី៣ វិន័យអារម្មណ៏ បានន័យថា៖ អារម្មណ៏របស់មនុស្សយើងម្នាក់ៗ ច្រើនតែរវើលរវាយ ក៏ប៉ុន្ដែបើយើងរៀបវាអោយទៅជាវិន័យតែម្ដងនោះ ថាអាញមិនរវើលរវាយនោះ ខ្លាំងអីជាងអាញនោះ”។ ជាមួយគ្នានេះដែរ បុរសរូបនេះក៏បានបញ្ជាក់ថា កាលពីអតីតកាលរបស់ខ្លួនគឺ រូបលោកក៏ធ្លាប់ជា អ្នកBusiness មួយរូបដែលមានកេរ្ដិ៍ឈ្មោះម្នាក់ផងដែរ ប៉ុន្ដែក្រោយមក គាត់ក៏មានជំងឺ Depression កំរិតធ្ងន់ធ្ងរ តែគាត់មិនបានជ្រើសរើសយកវិធី សម្លា ប់ ខ្លួនយកមកប្រើប្រាស់នោះទេ ទើបដូច្នេះហើយ គាត់បានសម្រេចចិត្ដដើរសុំទានគេ យ៉ាងដូច្នេះតែម្ដង។

យ៉ាងណាមិញ នាថ្ងៃដដែលនោះ ក៏មានម្ចាស់គណនី ហ្វេសប៊ុក២រូប បានទម្លាយអោយដឹងពីជីវប្រវិត្ដរបស់អ្នកសុំទានខាងលើនេះនៅក្នុងខមិន ដោយក្នុងនោះ បុរសម្នាក់ដែលមានឈ្មោះ Khmer Top បានលើកឡើងឲ្យដឹងថា៖”គាត់ជាសិស្សពូកែដែលបានជាប់អាហារូបករណ៍ទៅរៀននៅប្រទេសចិនជាមួយខ្ញុំ ក្នុងឆ្នាំ២០១១ ខែ១០ ថ្ងៃទី១៥ ឈ្មោះខ្មែរគាត់គឺ កែវ សុដារ៉ា ឈ្មោះចិន杨青龙គាត់ជាកូនខ្មែរកាត់វៀតណាម ហើយគាត់ជាមនុស្សចូលចិត្តសេរីភាព”។រីឯម្ចាស់គណនី ហ្វេសប៊ុកមួយទៀតដែលមានឈ្មោះ Cheetah Sahara ក៏បានលើកឡើងឲ្យដឹងថា៖”គាត់ ឈ្មោះ​ដារ៉ា​ នៅចោមចៅ ពីមុនផ្ទះ​គាត់​ត្រូវ​ចោរ​ប្លន់ ​ហើយ បា ញ់​ សម្លា ប់ ម្តាយ​របស់​គាត់​ ហើយ​ប្អូនប្រុស​របស់​គាត់​ជា​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​និង​នគរូនីយកម្មខេត្តកំពង់ចាម បាន​ស្លា ប់ ​ដោយ​ជំងឺ​សួត​“។

ទន្ទឹមនឹងនេះដែរ ក្រោយឃើញជីវប្រវត្ដិដ៏កំសត់របស់អ្នកសុំទានខាងលើរួចមក ស្រាប់តែកាលពីយប់ម្សិលមិញនេះ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ Rith Omega អ្នកដឹកនាំសម្ដែងក្នុងផលិតកម្ម ថោន បានប្រកាសចង់ជួយបុរសខាងលើ និងបានសរសេរប្រាប់ឱ្យដឹងថា៖”ខ្ញុំពេញចិត្តពាក្យរបស់គាត់មួយឃ្លា​ “ខ្ញុំបាក់ទឹកចិត្ត​ ខ្ញុំ Depression តែខ្ញុំជ្រេីសផ្លូវមិនសម្លា ប់ ខ្លួន​ តែសុខចិត្តសុំទាន” អាចទេណ៎ បេីចង់ជួយគាត់ត្រលប់មកវិញ​ បានមនុស្សដូចគាត់ជួយក្នុងការរកសុីខ្ញុំមិនដឹងល្អប៉ុណ្ណាទេ!!! សុខចិត្តផ្តល់ប្រាក់ខែ​ នឹងកន្លែងស្នាក់នៅដល់គាត់សមរម្យមួយ ព្យាយាមដេីររកគាត់ដែល​ តែរកមិនឃេីញ”៕

Related posts

Leave a Comment