ស្ដាប់ឮហើយយំតាម! លើកទីមួយ ហ៊ិន ចាន់នីរ័ត្ន យំទឹកភ្នែករហាម ពេលនិយាយដល់មនុស្សសំខាន់ក្នុងចិត្តនេះ (វីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងហ្វេនៗពិតជាបានឃើញរួចមកហើយពីជីវិតរស់នៅរបស់ពិធីការិនីរូបស្រស់ សំឡេងពិរោះ កញ្ញា ហ៊ិន ចាន់នីរ៏ត្ន ដែលនាងចូលចិត្តថតរូបស្អាតៗបង្ហាញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឬ IG របស់នាងជារឿយៗ។

ជាការពិតណាស់ ទោះបីជាតារាស្រី ហ៊ិន ចាន់នីរ័ត្ន តែងតែបង្ហាញខ្លួនឲ្យទ្សនិកជនបានឃើញជាញឹកញាប់ក៏ពិតមែន តែពិធីការិនីរូបស្រស់នេះហាក់មិនដែលសូវបានបង្ហាញពីជីវិតឯកជនរបស់ក្រុមគ្រួសារ ឬ អ្នកមានគុណទាំងពីររបស់នាង ឲ្យមហាជនបានឃើញឡើយ ដែលមើលទៅខុសប្លែកពីអ្នកសិល្បៈមួយចំនួនតែងបង្ហាញពីក្តីស្រលាញ់ជាសាធារណៈឲ្យទស្សនិកជបានដឹង។

ដោយឡែក កាលពីពេលថ្មីៗមកនេះ ពេលដែលពិធីការិនី ហ៊ិន ចាន់នីរ័ត្ន បានអញ្ជីញចូលរួមនៅក្នុងកម្មវិធី «ចឹងហ្អ!» តារាស្រីរូបនេះ ស្រាប់តែបានរៀបរាប់ពីអារម្មណ៍របស់ខ្លួនទៅកាន់អ្នកមានគុណទាំងទឹកភ្នែកយ៉ាងកម្រ ដោយកន្លងមកនាងមិនសូវធ្លាប់បាននិយាយទៅកាន់អ្នកមានគុណទាំងពីរឡើយ ។

នៅក្នុងកម្មវិធីនោះនាងក៏បានរៀបរាប់ថា៖ «នាងចង់និយាយពាក្យថាអរគុណទៅកាន់អ្នកមានគុណ ព្រោះតែពេលខ្លះនាងដឹងថាខ្លួនមិនដែលនិយាយទៅកាន់អ្នកទាំងពីរដោយសារតែនាងមានការអៀនខ្មាស» ។

ហ៊ិន ចាន់នីរ័ត្ន ក៏បានរៀបរាប់បន្តទៀតថា៖ «ពេលនេះគាត់ហត់ហើយ នាងក៏បានឱ្យពួកគាត់សម្រាកហើយ នាងមិនចង់ឱ្យអ្នកមានគុណលំបាកបន្តទៀត ថែមទាំងមិនឱ្យបារម្ភពីជីវភាពរបស់គ្រួសារទៀតទេ ព្រោះនាង និង ប្អូន ទៅអនាគតអាចឱ្យពួកគាត់រស់នៅបានស្រួលហើយ» ៕

Related posts

Leave a Comment