រំភើបណាស់! Honda ដើរជុំវិញស្តាតជាមួយកីឡាករ ដើម្បីអរគុណអ្នកគាំទ្រ បើទោះចាញ់ បារ៉ែន ១ ទល់និង០ ក៏ដោយ (មានវីដេអូ)

ការប្រកួត ដ៏ជក់ចិត្តមួយ កាលពីម្សិលមិញ នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៦ និង ៣០ នាទី ល្ងាច ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 បានបញ្ចប់ហើយ ដោយ កម្ពុជា ប៉ះជាមួយ បារ៉ែន នៅ ពហុកីឡដ្ឋានជាតិ ដោយមានអ្នកចូលរួមទស្សនាជាង ៥មឺុ នាក់។ នៅតង់ទី១ និង តង់ទី២ គេក៏បានឃើញ ក្រុមគោព្រៃកម្ពុជាយើង ពិតជាលេងបានល្អខ្លាំងណាស់ រហូតដល់ថ្នាក់ធ្វើឲ្យអ្នកទស្សនាផ្ទាល់អង្គុយស្ទើរមិនជាប់កៅអី ហើយកម្ពុជា ក៏មានឱកាសដាក់សម្ពាធទៅលើគូប្រកួតជាច្រើនដងផងដែរ ព្រមជាមួយសម្លេងហ៊ោរយ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

តែគួរឲ្យសោកស្តាយ ចប់ការប្រកួត កម្ពុជា ចាញ់ បារ៉ែន ដោយលទ្ធផល ០ ទល់និង ១ ។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យមហាជន រំភើបចង់ស្រក់ទឹកភ្នែកនោះ ក្រោយចប់ការប្រកួត Honda ដើរជុំវិញស្តាតជាមួយកីឡាករ ដើម្បីអរគុណអ្នកគាំទ្រ ទោះចាញ់ បារ៉ែន ១ ទល់និង០ ក៏ដោយ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕

ប្រភពវីដេអូ៖ Sabay News Sport, សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Related posts

Leave a Comment