កូនមាសកូនពេជ្រ! គួរឲ្យសរើសរ កូនប្រុសច្បង ម៉េង កែវពេជ្ជត្តា ទាំងសង្ហា ទាំងពូកែលេងតន្ត្រី(មានវីដេអូ)

រាជធានីភ្នំពេញ ៖ ដូចដែរមហាជន បានដឹងរួចមកហើយ តារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជត្តា បានបង្ហាញឲ្យ សង្គមធំមួយនេះដឹងច្បាស់ ពីទំហំចិត្តស្រលាញ់ ការលះបង់គ្រប់យ៉ាងគឺ ដើម្បីតែកូនៗ ដោយរូបនាង ស៊ូបាត់បង់គ្រប់យ៉ាង ដើម្បីបានសិទ្ធិក្នុងការចិញ្ចឹមកូនៗ មិនតែប៉ុណ្ណោះ រូបនាងក៏ជា នារីរឹងមាំម្នាក់ដែលស៊ូលំបាក និងតែងក្រោកឈរជានិច្ច មិនព្រមចុះចាញ់សូម្បីតែម្តង ។

យ៉ាងណាក្តី រូបនាងក៏មានចំណងដៃកូនប្រុសស្រី ចំនួន២នាក់ ដែលបច្ចុប្បន្ន កូនច្បងកំពុងរស់នៅនិងបន្តការសិក្សានៅប្រទេសបារាំង និងកូនស្រីពៅ កំពុងរស់នៅជាមួយរូបនាង នៅកម្ពុជាសព្វថ្ងៃ។

ជាមួយគ្នានេះ បើក្រឡេកទៅមើលកូនប្រុសច្បងវិញ រូបនាងធ្លាប់បង្ហើបរួចមកហើយថា ជាកូនម្នាក់ដែលរឹងមាំ រស់នៅក្រៅប្រទេសម្នាក់ឯង ឆ្ងាយពីម្តាយប្អូន តែមិនដែលរអ៊ូរទាំភាពលំបាកអ្វីសូម្បីបន្តិច ព្រោះខ្លាចម្តាយពិបាកចិត្ត មិនតែប៉ុណ្ណោះ ពេលនេះចម្រើនវ័យកាន់តែធំ កាន់តែស្រស់សង្ហា មើលទៅសែនរមទម្យស្លូតបូត ជាសុភាពបុរសខ្លាំងណាស់ មិនតែប៉ុណ្ណោះ ថែមទាំងអភិវឌ្ឍន៍បំណិនខាងដូរ្យតន្ត្រីរបស់ខ្លួន បានយ៉ាងល្អថែមទៀតផង រហូតដល់មហាជនខ្មែរ នរណាៗក៏លាន់មាត់ ថាពិរោះដែរ សមជាកូនមាសកូនពេជ្រមែន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Related posts

Leave a Comment