អបសាទរផង! ទីបមផុត លោក ខាន់ ជេមស៍ បានធ្វើពិធីឡើងផ្ទះថ្មីហើយ មើលទៅពិតជាធំ និងស្អាតខ្លាំងណាស់ រហូតធ្វើឲ្យហ្វេនៗ លាន់មាត់ថា…

ហ្វេសប៊ុក៖ សូមរំឡឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ គេបានឃើញលោក ខាន់ ជេមស៍ ដែលជាតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ ប្រចាំផលិតកម្ម សាន់ដេ បានទិញផ្ទះដ៏ធំមួយខ្នង surprise ភរិយាក្នុងថ្ងៃខួបកំណើត។

កាលនោះ គេបានឃើញ ភរិយា របស់លោក មានចិត្តរំភើបយ៉ាងខ្លាំង ព្រមទាំងពោលពាក្យមួយឃ្លាថា៖ “អរគុណលោកប្តីខ្លាំងណាស់ សំរាប់ផ្ទះមួយនេះ”។

ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកបានធ្វើពិធីឡើងគេហដ្ឋានផ្ទះថ្មីរបស់លោកហើយ មើលទៅពិតធំ និងស្រស់ស្អាតខ្លាំងណាស់។

ក្នុងនោះផងដែរ គេបានឃើញវត្តមាន វីរៈ និច្ច និងអនាគតស្វាមី នាយ ចឹម រួមទាំងអ្នកជិតដិត និងក្រុមគ្រួសារ របស់ លោក មួយចំនួនទៀត មើលទៅម្នាក់ៗសប្បាយរីករាយ គ្រប់ៗគ្នា។

ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រ តារាចម្រៀងប្រុសខាងលើនេះ បានសម្តែងក្តីរំភើប និង ចូលរួមអបអរសាទរផងដែរ ថែមទាំងមានអ្នកខ្លះ នាំគ្នាចូលទៅ ខមិន បែបនេះថា៖

“Congratulation’s bong, ហេងៗបងប្រុស, Congratulations ប្អូនទាំង២ និង ក្រុមគ្រួសារ, ជូនពរជោគជ័យ, ហេងៗផ្ទះថ្មីបង, ឡេីងគេហដ្ឋានថ្មី ជូនពរ ហេង ហេង ប្អូនសម្លាញ់, សុខចម្រេីនផ្ទះថ្មី, ហេងៗផ្ទះថ្មីបង, ឡើងផ្ទះថ្មីឆ្នាំថ្មីហេងហេងបងសំលាញ់, សូមមានលាភ មានជ័យ,” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូនិងរូបភាពខាងក្រោមនេះ។

Related posts

Leave a Comment