ពិរោះប្លែកណាស់! ភ្ជុំបិណ្ឌ ខិតជិតចូលមកដល់ លោក ខេមរៈ សិរីមន្ត ដាក់មួយបទនេះ ឡើងប្លែកពិរោះរណ្ដំ ស្ដាប់ចប់ធ្វើឲ្យហ្វេនៗ ទម្លាយអារម្មណ៍បែបនេះថា..(មានវីដេអូ)

ហ្វេសប៊ុក៖ ខណៈពេលនេះ រដូវកាលបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីខ្មែរ កាន់តែខិតជិតចូលមកដល់ហើយ។ ក្នុងនោះផងដែរ គេបានឃើញផលិតកម្មក្នុងស្រុកមួយចំនួន បានបញ្ចេញបទចម្រៀងដ៏ពិរោះៗ ទាក់ទងទៅនឹងពិធីនេះផងដែរ រំលេចទៅដោយអត្ថន័យរៀបរាប់ ទេសភាពស្អាតៗ ការតុបតែង ប្លែកៗខុសពីរាល់ឆ្នាំផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ឃ្លាននំគម» ដែលជាការបកស្រាយដោយតារាចម្រៀងប្រុសដ៏ល្បីឈ្មោះប្រចាំផលិតកម្មគឺលោក ខេមរៈ សិរីមន្ត រួមនិពន្ធទំនុកច្រៀងដោយ ខេមរៈ ភារុណ និពន្ធបទភ្លេង និង សម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលស្ដាប់ចប់ភ្លាប់ ធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញអារម្មណ៍បែបនេះចេញមកថា៖ “អាយដលអេមណាស់, ពិរោះណាស់អាយដលសំណប់ចិត្តរបស់ខ្ញុំ ភ្ជុំបិណ្ឌនេះសូមឲបងប្អូនខ្មែរជួបតែរឿងល្អៗ,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លែកបែបបុរាណមានទាំងអង់គ្លេសទៀត, ពិរោះណាស់អាឌល, ពិរោះណាស់បង, កំពូលសំលេងក្នុង, ពិរោះប្លែកណាស់idol, សម្លេងស្រទន់សមគ្នាហ្នឹងឧបករណ៍ភ្លេងខ្មែរដែលលាយឡំបញ្ចូលគ្នា, នឹកនំគម, មកហើយ បទភ្ជុំបិណ្ឌ របស់idol, ពិរោះរណ្តំ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះកុំអោយអាក់ខានយូរទៅស្ដាប់បទចម្រៀងនេះទាំងអស់គ្នា ថាមួយបទនេះពិរោះយ៉ាងណានោះ។

Related posts

Leave a Comment