អីយ៉ា រៀបការជិត ១០ឆ្នាំហើយ សារ៉ាយ សក្ខណា និងស្វាមី នៅតែបង្ហាញសកម្មភាពបែបនេះ ដូចគូស្នេហ៍ថ្មីថ្មោង (វីដេអូ)

មហាជនបានដឹងរួចមកហើយថា តារាសម្ដែង សារ៉ាយ សក្ខណា បានចូលរោងការជាមួយនឹង លោក កែវ ប៊ុនមេត្រី អាណិកជនខ្មែរ រស់នៅ​ស​ហ​​រដ្ឋអាមេរិក តាំងពីខែធ្នូ ឆ្នាំ ២០១៣ មក។ ដោយក្រោយពីរៀបការរួច អ្នកនាង បានទៅរស់នៅឯសហរដ្ឋអាមេរិកយ៉ាងមានក្ដីសុខជាមួយស្វាមី និង ពេលនេះនាងថែមទាំងទទួលបានចំណងដៃកូនពីរនាក់ ស្រីមួយ និង ប្រុសមួយទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា តារាស្រីរូបនេះ បានចាកចេញពីប្រទេសកំណើតទៅរស់នៅប្រទេសមួយឆ្ងាយពីក្រុមគ្រួសារ ក៏ដូចជាសិល្បៈយ៉ាងណាក្តី ប៉ុន្តែ​ជា​រឿយៗ ​តារាស្រីរូបនេះ តែងតែមកលេងស្រុកកំណើតជាមួយក្រុមគ្រួសារ ថែមទាំងម្ដងម្កាលឆ្លៀតទទួលការងារសិល្បៈ ថតរឿង និងស្ពត​ពាណិ​ជ្ជកម្មផ្សេងៗទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកទៅមើលជីវិតឯកជនរបស់ តារាស្រីរូបនេះ នាពេលបច្ចុប្បន្ននេះ មហាជនដែលចូលចិត្តតាមដានសកម្មភាព​ផ្សេងៗនៃគ្រួសារតូច​របស់អ្នកនាង សង្កេតឃើញថា អ្នកនាង និងគ្រួសារកាន់តែមានសេចក្ដីសុខខ្លាំង ដែលតែងបញ្ចេញរូបភាពផ្អែមល្ហែម​ជាមួយគ្នាជាហូរ​ហែ​លើ​បណ្ដាញ​សង្គម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងថ្មីៗនេះ កាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងទៅទៀតពីជីវិតគ្រួសាររបស់តារាសម្ដែងស្រីរូបនេះ ក្រោយពីបានឃើញរូបភាព និងវីដេអូ ដែ​ល​បង្ហាញពីសកម្មភាពយ៉ាងផ្អែមល្ហែម រវាង អ្នកនាង និងស្វាមីបានដើរកម្សាន្តជាមួយគ្នាតែពីរនាក់ ដោយមិន​ឃើញ​មាន​វត្ត​មានរបស់កូនៗ​ឡើ​យ ​ដែលមើលពិតជាមានភាពរ៉ូមែនទិចខ្លាំង ដែលស្វាមីរបស់នាង បានអៀវនាងដើរមើលទេសភាពស្អាតៗ ប្រៀបដូចនឹងគូស្នេហ៍​ដែល​ទើប​បង្កាត់​ភ្លើងស្នេហ៍ថ្មីថ្មោងអ៊ីចឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មភាពយ៉ាងផ្អែមល្ហែមនេះដែរ ធ្វើឱ្យបណ្ដាអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនរបស់ តារាស្រីរូបនេះ បានបង្ហាញពីចិត្ត​លួចច្រណែន​គ្រប់ៗ​គ្នា ​ពីក្ដីសុខរបស់ អ្នកទាំងពីរ ព្រមទាំងបានខមមិនធ្វើការជូនពរដល់អ្នកនាង និងក្រុមគ្រួសារកាន់តែទទួល​បាននូវសុភមង្គលជាងនេះថែមទៀត​ផង​ដែរ ៕ ប្រភព៖ popular

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment