អីយ៉ា! កញ្ញា សុខ ពិសី យកកាដូពិសេស មក Surprise ម្តាយទីពីរ មុនថ្ងៃខួបកំណើត ធ្វើឲ្យគ្រប់គ្នារំភើបជំនួស (មានវីដេអូ)

ភ្នំពេញ៖ ប្រិមិត្តនិងមិត្តយុវវ័យពិតជាស្គាល់ច្បាស់រួចមកហើយថាកញ្ញា សុខ ពិសី គឺជាតារាចម្រៀងដ៏ល្បីមួយរូបប្រចាំផលិតកម្ម សាន់ដេ ហើយបទជាច្រើនរបស់តារារូបស្រីនេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ មិនចេះធុញទ្រាន់និងជិនណាយ ដែលមានដូចជា “នឹកតែមិនអាចជួប” , “នឹកបងស្ទើរដាច់ខ្យល់” , “ចង់ទៅកន្លែងមួយដែលគ្មានមនុស្សនៅ”, “ហេតុអី្វយកអូនលេងសើច”, “ដើរចេញដេីម្បីសេរីភាពបង” ព្រមទាំងនៅមានបទចម្រៀងពីរោះៗជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់នោះឡើយ។

ចំណែកឯនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ តារាចម្រៀងរូបនេះ បានធ្វើឲ្យអ្នកម្តាយទីពីរ របស់ខ្លួន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយយកកាដូពិសេសមួយ មកជូនមុខថ្ងៃខួបកំណើត។

ហើយក្នុងដែរកញ្ញា សុខ ពិសី ក៏បានភ្ជាប់សារដ៏មានន័យថា៖ “បន្ទាប់ពីម្តាយខ្ញុំគាត់គឺជាម្តាយទីពីរដែលតែងតែផ្តល់ក្តីស្រលាញ់ការយកចិត្តទុកដាក់និងបារម្ភពីខ្ញុំ មួយរយះនេះខ្ញុំរវល់ខ្លាំងពេកទើបជូនកាដូខួបកំណើតគាត់មុនកំណត់ ស្រលាញ់ម្តាយមីងខ្ញុំខ្លាំងជាងអ្វីដែលខ្ញុំអាចនិយាយ”។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment