ទប់សំណើចមិនបាន! ប្ដីប្រពន្ធនឹងគ្នារាប់ឆ្នាំ យក់ ឋិតរដ្ឋា និង ឃុំ បុណ្ណាដែត នៅអៀនគ្នាខ្លាំងពេលថតរឿងនេះ (វីដេអូ)

មហាជនអ្នកគាំទ្រអតីតសាមជិកក្រុមតារាចម្រៀង EV Band អ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ប្រាកដជាបានដឹងមកហើយថា តាំងចុងឆ្នាំ ២០២០ គេហាក់ឃើញគូស្វាមីភរិយាតារាចម្រៀង មួយគូនេះកាន់តែកាក់កបយ៉ាងខ្លាំងក្នុងការបើកមុខជំនួញផ្ទាល់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលកន្លងមក គេបានឃើញថាអ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៊ុណ្ណាដែត ទើបតែបាននាំចូលផ្តាច់មុខផលិតផលថែសម្រស់មកកាន់ប្រទេសកម្ពុជា ហើយមិនបានប៉ុន្មានផងគេបានឃើញថា ស្វាមីភរិយាមួយគូនេះ បានបោះទុនបន្ថែមទៀតលើជំនួញអចលនទ្រព្យវិញម្តង ដោយពាក់ព័ន្ធ នឹងការលក់ដីឡូត៍ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត ក្រោយស្ងាត់បាត់ឈឹងពីសិល្បៈមួយរយៈធំ ដែលគេសង្កេតឃើញថា តារាប្រុសស្រីដែលជាប្ដីប្រពន្ធមួយគូនេះ សំងំសាងគ្រួសារ មើលថែកូនៗ និងបង្កើតមុខជំនួញក្នុងដៃជាច្រើននោះ ប៉ុន្តែមួយរយៈនេះ ឃើញថា អ្នកនាង យក់ ឋិតរដ្ឋា ហាក់ឈានជើងចូលបន្តិចម្ដងៗក្នុងវិស័យសិល្បៈវិញហើយ ដែលបានចេញបទចម្រៀងថ្មីៗផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ ប្ដីប្រពន្ធមួយគូនេះ ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង និងផ្ទុះសំណើចគ្រប់គ្នា បន្ទាប់ពីឃើញវីដេអូខ្លីមួយ ជាវីដេអូឈុតក្រៅឆាកមួយរបស់អ្នកទាំងពីរ ដែលកំពុងតែថតរឿងកុនខ្មែរមួយ គឺរឿង «ចិញ្ចៀនខ្មោច» ខណៈនោះ បើទោះបីជាអ្នកទាំងពីរជាប្ដីប្រពន្ធរួមរស់ជាមួយគ្នាជាច្រើនឆ្នាំ ប៉ុន្តែពេលដែលថតឈុតផ្អែមល្ហែមក្នុងរឿងនេះ អ្នកទាំងពីរអៀនគ្នាខ្លាំង ជាពិសេស អ្នកនាង យក់ ឋិតរដ្ឋា ទប់អារម្មណ៍សើចមិនបាន ដែលថតសារចុះសារឡើងជិត ១០ ដងហើយនៅតែមិនត្រូវ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលថតឈុតនេះដែរ មិនត្រឹមតែប្ដីប្រពន្ធមួយនេះទេ ដែលអៀន និងទប់អារម្មណ៍សើចមិនបាន រីឯក្រុមការងារវិញ ទាំងអ្នកថតទាំងនាយពាក់មី ដែលជាតួម្នាក់ទៀត ក៏ទប់មិនជាប់សើចផ្អើលពេញទាំងកន្លែងថតនេះតែម្ដង ៕

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment