ក្រោយបាត់មុខរាប់ឆ្នាំ តាមការពិត ហុក លក្ខិណា កំពុងសំងំរស់នៅឯនាយសមុទ្រ ជុំគ្រួសារយ៉ាងមានក្តីសុខ

ក្មេងៗកើតជំនាន់ឆ្នាំ ២០០០ ឡើង អាចនឹងមិនស្គាល់អតីតតារាសម្តែងស្រីល្បីឈ្មោះក្នុងភាពយន្តខ្មែរនាសម័យទសវត្សរ៍ឆ្នាំ ៨០-៩០ គឺអ្នកនាង ហុក លក្ខិណា ទេមើល៍ទៅ ដោយសារតែអ្នកនាងបានចាកចេញពីវិស័យសម្តែងនេះអស់រយៈកាលយូរឆ្នាំមកហើយ ។ តើមកដល់ពេលនេះ អ្នកនាង ហុក លក្ខិណា បានប្រើជីវិតចាកឆ្ងាយពីសិល្បៈយ៉ាងណាហើយ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណួរនេះបានចាប់ផ្តើមចោទឡើង បន្ទាប់ពីមហាជនអ្នកគាំទ្រជាច្រើនដែលនៅចាំ និង ស្គាល់អតីតតារាសម្តែងស្រី ហុក លក្ខិណា បានឃើញរូបថតខ្លះៗរបស់អ្នកនាងដែលត្រូវបានទំព័រហ្វេសប៊ុក ផលិតកម្ម អង្គរវត្ត បង្ហោះឡើង ដោយក្នុងនោះគេក៏កត់សម្គាល់ឃើញមានរូបអតីតតារាសម្តែងស្រីមួយចំនួនទៀតក្នុងភាពយន្តខ្មែរជំនាន់ឆ្នាំ ៨០-៩០ ជាមួយអ្នកនាងដែរ ដូចជា នារី រ័ត្នគន្ធា ឯក អមរ៉ា និង ពិសិដ្ឋ ពិលីកា ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ បន្ទាប់ពីបន្សាត់ខ្លួនចេញពីវិស័យសិល្បៈ តារាសម្តែងស្រីដែលមហាជនស្គាល់ច្បាស់តាមរយៈការសម្តែងរឿងជាច្រើន ជាពិសេសក្នុងរឿង «ស្នេហាមួយ» អ្នកនាង ហុក លក្ខិណា នោះ ត្រូវគេដឹងថា បានចាកចេញពីប្រទេសកំណើតទៅរស់នៅប្រទេសអូស្ត្រាលីជាមួយគ្រួសារយ៉ាងមានសុភមង្គល ។ ការប្រើប្រាស់ជីវិតរស់នៅប្រទេសអូស្ត្រាលីនោះ អតីតតារាសម្តែងល្បីល្បាញ ហុក លក្ខិណា ហាក់ស្ងប់ស្ងាត់ណាស់ ដោយអ្នកនាងមិនសូវបានបើកបង្ហាញពីជីវិតឯកជនឱ្យមហាជនបានដឹងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងនេះក្តី កន្លងទៅនេះមហាជនអ្នកគាំទ្រក៏ធ្លាប់បានឮដំណឹងថា អ្នកនាង ហុក លក្ខិណា តែងតែត្រឡប់មកលេងមាតុភូមិរបស់ខ្លួន ជួបជុំបងប្អូន ឪពុកម្តាយ ម្តងម្កាលដែរ ប៉ុន្តែអ្នកនាងធ្វើឡើងក្នុងសភាពស្ងប់ស្ងាត់ និង សាមញ្ញធម្មតាប៉ុណ្ណោះ ហើយក្នុងនោះគេក៏ធ្លាប់ដឹងថា អ្នកនាងក៏ថែមទាំងឆ្លៀតពេលដើរលេង និង ធ្វើបុណ្យទានតាមភូមិស្រុកមួយចំនួនទៀតផង ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment