ស្ងាត់បាត់ដំណឹងឈឹង ពីសិល្បៈ តាមពិតម្ចាស់បទ «ក្រវ៉ាន់សៀមរាប» កំពុងប្រើជីវិតយ៉ាងសាមញ្ញ ជាមួយមុខរបរមួយនេះសោះ

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនក៏ដូចជាហ្វេនៗជាច្រើន នៅចាំបានអតីតតារាចម្រៀងប្រចាំផលិតកម្ម រ៉ុក និង ម្ចាស់បទ «ក្រវ៉ាន់សៀមរាប» អ៊ុត ចរិយា ដែលបានបញ្ចប់អាជីពសិល្បៈជាច្រើនឆ្នាំដោយរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមី និង កូនៗ ហើយប្រកពអាជីពមួយនេះយ៉ាងសាមញ្ញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីផលិតកម្មរ៉ុកបានផ្អាក អ៊ុត ចរិយា មិនបានស្រវ៉ាស្រទេញរកផលិតកម្មថ្មីដូចមិត្តភក្តិ ផន ស្រីខួច និង សួស វីសា នោះឡើយ ផ្ទុយទៅវិញនាងបានចាកចេញពីការងារនេះយ៉ាងស្ងៀមស្ងាត់ ទៅរស់នៅបែបសាមញ្ញជាមួយនឹងមុខរបរពេញនិយមនាពេលបច្ចុប្បន្នគឺលក់អនឡាញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ អ៊ុត ចរិយា ក៏មានស្វាមី និង មានកូនៗដល់ទៅបីនាក់ទៀតផង តែបើនិយាយពីសម្រស់របស់នាងហាក់មិនប្រែប្រួលពីមុនប៉ុន្មានឡើយ ស្ទើរមិនដឹងថានាងជាអ្នកម្តាយរបស់កូនៗដល់ទៅបីនាក់នោះទេ ។ នៅតែមានអ្នកគាំទ្រចង់ឱ្យនាងវិលមកកាន់ក្បាលមីក្រូវិញ ព្រោះ អ៊ុត ចរិយា មានសំឡេងពីរោះក្រអួន ជាពិសេសជាមួយនឹងបទសម័យដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា អ៊ុត ចរិយា ចាប់ផ្តើមមានឈ្មោះបោះសំឡេងក្រោយពីនាងក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មរ៉ុក ជាពិសេសតាមរយៈបទ «ក្រវ៉ាន់សៀមរាប» ដែលបានដាក់បញ្ចូលនៅក្នុងរឿងភាគរបស់ទូរទស្សន៍ស៊ីធីអិននាពេលកន្លងមក ប៉ុន្តែគួឱ្យស្តាយអតីតតារាចម្រៀងសំឡេងស្រទន់រូបនេះ បែរជាសម្រេចចិត្តចាកចេញពីអាជីពមួយនេះទៅវិញ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment