តារាចម្រៀង ពេជ្រ សោភា ធ្លាប់រអាចិត្ត ចង់បញ្ចប់អាជីពសិល្បៈតាំងពី១០ឆ្នាំមុន ព្រោះមូលហេតុនេះ

ប្រិយមិត្តអ្នកគាំទ្របានជ្រាបហើយពី អ្នកនាង ពេជ្រ សោភា ជាតារាចម្រៀងស្រីចាស់វស្សាមួយរូប ​ដែលបាន​ប្រឡូកចូល​សិល្បៈដំបូង​តាំងពីឆ្នាំ ២០០៤ ​មកម៉្លេះ ដែលបាន​សាងកេរ្តិ៍ឈ្មោះល្បីតាម​រយៈបទចម្រៀង​របស់នាង ​ចេញមកមួយបទៗ​​សុទ្ធសឹងតែទទួល​បានការ​ស្រឡាញ់​គាំទ្រ​ខ្លាំ​ង​ពីសំណាក់​មហាជន ជាពិសេស​មិត្តយុវវ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មកដល់បច្ចុប្បន្ននេះ តារាចម្រៀងស្រីរូបនេះ នៅតែអាចរក្សាប្រជាប្រិយភាពខ្លាំងដដែល ​ថែមទាំងរូប​នាងកាន់តែ​​ជោ​គ​ជ័​យ​ខ្លាំង​ក្នុង​អាជីពសិល្បៈ​ក្លាយជាតារាលំដាប់​ជួរមុខប្រទេស​ដ៏ល្បីឈ្មោះ ​ដែលក្ដោប​បានការងារជាហូរហែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពីក្រោយភាពជោគជ័យដើរលើវិថីសិល្បៈរយៈពេលជាង ១៧ ឆ្នាំកន្លងមកនេះ តារាចម្រៀងស្រីរូបនេះ ​បានចូលខ្លួន​ប្រឡូកក្នុង​វិស័យនេះ និង​សាងកេរ្តិ៍ឈ្មោះ​​រហូតទទួល​បាន​ភា​ព​​ជោគ​ជ័យ​មកដល់​សព្វថ្ងៃនេះ ​អ្នកនាងក៏ធ្លាប់ជួបនឹងរឿងរ៉ាវលំបាកជាច្រើនក្នុងអាជីពរបស់ខ្លួន ដែ​ល​ថ្មីៗ​នេះ បើតាមការរៀបរាប់របស់អ្នកនាង ក្នុង​កិ​ច្ច​សម្ភាសន៍របស់កម្មវិធី «3 FUN» បានឱ្យដឹងថា ក្នុងឆ្នាំ ២០០៩ តារាស្រីរូបនេះ ស្ទើរតែ​ប​ញ្ចប់​អាជីព​សិល្បៈ​​ចម្រៀង​របស់ខ្លួន ​ព្រោះ​តែ​ពេ​ល​​នោះ រូបនាងធ្លាក់​កូដខ្លាំងស្ទើរតែ​ដល់ចំណុចសូន្យ ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ្នកនាង បានបន្ថែមឱ្យដឹងទៀតថា ខណៈនោះរាល់បទចម្រៀងរបស់អ្នកនាង គឺស្ទើរតែគ្មានអ្នកស្ដាប់ ​ពេលដែល​អ្នកនាង​ដើរ​ទៅ​ណា​មក​ណា ក៏ឮតែបទ​ចម្រៀងរបស់​អ្នកដទៃ ​ដែលធ្វើឱ្យចាក់ដោតដល់អារម្មណ៍​អ្នកនាង ដោយធ្វើឱ្យរូបនាងមានការបាក់ទឹកចិត្តយ៉ាងខ្លាំង រអា​ចិត្ត​សឹ​ង​តែឈប់ចង់ច្រៀងតែម្ដង ។ ប៉ុន្តែយ៉ាងណាក្ដី តារាស្រីរូបនេះ នៅតែប្រឹងប្រែងក្រោកឈរឡើងវិញសារជាថ្មី និងមានអ្នកចាំជួយ ចាំ​លើ​ក​ទឹ​ក​ចិត្ត​នៅពីក្រោយខ្នង ​រហូតរូប​នាងអាចទទួល​បានប្រជាប្រិយ​ភាពខ្លាំង​ឡើងវិញ ​នៅអំឡុង ឆ្នាំ ២០១២ ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment