មហាជនភ្ញាក់ផ្អើល! ក្រោយបាត់មុខពីសិល្បៈ ស្រាប់តែលោក ហេង ប៊ុនលាភ ពោលពាក្យបែបនេះឡើងថា…

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ហើយថា លោក ហេង ប៊ុនលាភ ដែលជាតារាសម្តែង និង ជាតារាចម្រៀងជើងចាស់មួយរូប មានឈ្មោះល្បីល្បាញខ្លាំង តាមរយៈស្នាដៃនៃការសម្តែងខ្សែភាពយន្តបុរាណខ្មែរជាច្រើនរឿង ព្រមទាំងជាអតីតតារាចម្រៀងនៅក្នុងក្រុម SSB មានប្រជាប្រិយភាពខ្លាំងចាប់តាំងពីឆ្នាំ ២០០០ មកម្ល៉េះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះល្បីខ្លាំង មានមហាជនស្រឡាញ់គាំទ្រច្រើនហើយ មួយរយៈធំចុងក្រោយនេះ លោក ហាក់ស្ងប់ស្ងាត់ផ្ដាច់ខ្លួនកាន់តែឆ្ងាយពីវិស័យសិល្បៈទៅវិញ ដោយគេមិនសូវឃើញលោកបង្ហាញវត្តមានចូលរួមសម្ដែងខ្សែភាពយន្ត ឬចេញបទចម្រៀងថ្មីៗ និងបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ញឹកញាប់ដូចកាលពីមុននោះទេ តែផ្ទុយទៅវិញ លោក បែរជាបង្ហោះរូបភាពភាគច្រើនតែ នៅវាលស្រែវាលចម្ការទៅវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើទោះបីជា តារាប្រុសរូបសង្ហានេះ បានសម្រេចចិត្តឃ្លាតឆ្ងាយពីវិថីសិល្បៈទាំងស្រុង ទៅសាងជីវិតយ៉ាងសាមញ្ញនៅឯជនបទជាមួយក្រុមគ្រួសារក៏ពិតមែន ប៉ុន្តែថ្មីៗនេះ ក៏បានឃើញ តារាប្រុសរូបនេះ បង្ហាញពីចិត្តនឹករឮកខ្លាំងចំពោះអាជីពជាតារាចម្រៀងរបស់ខ្លួនខ្លាំង រហូត លោក បានស៊ែរបទចម្រៀងចាស់របស់ខ្លួនលើហ្វេសប៊ុក និងបានពោលពាក្យបែបនេះថា « ចង់ក្លាយជាអ្នកចម្រៀងដូចមុន »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញ តារាប្រុសជើងចាស់រូបនេះ បង្ហោះសារបែបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រ ដែលតែងនឹករឮក និងតាមដានសកម្មភាពជីវិតឯកជនរបស់ លោក បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងចង់ឱ្យរូបលោកវិលត្រលប់ចូលក្នុងវិស័យសិល្បៈវិញឆាប់ៗទៀតផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment