ឡើងប្លែកភ្នែកណាស់! អ្នកនាង ខាត់ សុឃីម បង្អួតសម្រស់ ក្នុងឈុតច្នៃពីសារ៉ុងខ្មែរ ពិតស្អាតទាក់ភ្នែក

ភ្នំពេញ៖ មហាជនខ្មែរជាច្រើន មានការកោតសរសើរយ៉ាងខ្លាំង ពីជីវិតតស៊ូរបស់គ្រួសារ ត្រូកូលខាត់ពោលគឺ គ្រួសារតារាចម្រៀងបុរាណ អ្នកនាង ខាត់ សុឃីម ដែលត្រូវដឹងថា ឪពុកជា មេគ្រូភ្លេងធំបង្រៀនកូនៗទាំងអស់ រហូតដល់ចេះចាំ លេងគ្រប់ឧបករណ៍ភ្លេងបុរានបាន គ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ទោះបីជាជីវិភាពមិនធូធារខ្លាំងក្តី តែ ដោយសារគុណបុណ្យ ពីការបង្ហាត់បង្រៀនកូនៗឲ្យចាំដឹង ឧបករណ៍ភ្លេងបុរាណ ជាក់ច្បាស់ស្ទើរគ្រប់គ្នានេះហើយ ទើបធ្វើឲ្យគ្រួសារ ត្រកូលខាត់ មានមុខមាត់ ត្រូវសង្គមទទួលស្គាល់ ទៅណាមកណា ត្រូវគេឯងស្គាល់ ហើយថែមទាំង មានជីវភាពសែនធូរធារ មានផ្ទះ មានដី ស្ទើរគ្រប់កន្លែង ជាពិសេស តំបន់ជុំវិញ ភ្នំប្រសិទ្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រីរូបនេះ បានបង្អួតសម្រស់ ក្នុងឈុតគួរឲ្យបេតីមួយ ដែលប្រើគំនិតច្នៃប្រឌិត យកសារ៉ុងខ្មែរ មកកាត់ឲ្យចេញជា ឈុត ដែលគួរឲ្យទាក់ទាញ គ្រាន់តែឃើញហើយ បណ្តាមហាជន នរណាៗក៏សរសើរថាស្អាត បើមិនបានប្រាប់ថា យកសារ៉ុងខ្មែរមកច្នៃនោះទេ ក៏មិនអាចដឹងដែរ ដោយសារតែ ស្អាតខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត ដោយមានការជ្រើសរើសយក សារ៉ុងខ្មែរពណ៌ខៀវដិត ហើយបន្ថែមនឹង ការកាត់ឈុត មានកន្ទុយត្រីថែមទៀតនោះ ពិតជា សាកសមណាស់ ជាមួយនឹងរាងតូចច្រឡឹងរបស់ តារាស្រីជើងចាស់រូបនេះ ដែលធ្វើឲ្យ សម្រស់រូបនាង ក្នុងឈុតនេះ កាន់តែទាក់ទាញខ្លាំងឡើង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Related posts

Leave a Comment