បេីនិយាយពីលោកឧកញ៉ា ឌួង ឆាយ បងប្អូនប្រិយមិត្ត ក្នុងបណ្ដាញសង្គម ហ្វេស ប៊ុកជាច្រើន ប្រាកដជាបានស្គាល់រួចមកហេីយពីស្នាដៃក្នុង កិច្ចការសប្បុរសធម៌ជាច្រើន ដែលលោក តែងតែបានចេញមុខជាច្រើននៅក្នុងសង្គម ជាពិសេសតែងតែជួយទៅដល់ប្រជាពលរដ្ឋ ដែលជួបបញ្ហា ខ្វះខាត និងប្រជាជនដែលមានការលំបាក ក្រខ្សត់ជាច្រើនផងដែរ។
លោកឧកញ៉ា ឌួង ឆាយ ក្នុងមួយរយៈពេលខ្លីនេះ លោកហាក់បី ពិតជាមានភាពមមាញឹកជាខ្លាំង ជាមួយនឹងកិច្ចការងារមុខជំនួញនិងកិច្ចការផ្សេងៗទៀត របស់លោកជាច្រេីន ដែលធ្វេីឲ្យលោកឧកញ៉ា ហាក់មិនអាចឆ្លៀតពេល និងមិនសូវបានឃើញរូបលោក ចេញមុខតាមរយៈបណ្តាញសង្គមហ្វេសបុក ដោយធ្វេីការនិយាយ អំពីបញ្ហាការងារសង្គមដូចមុននោះទេ។
ដោយឡែក នាខណៈពេលមុននេះបន្ដិច យប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះទិដ្ឋភាព នៃសកម្មភាពអំពើសប្បុរសធម៌មួយ ដែលលោកឧកញ៉ា រួមជាមួយលោកជំទាវ បាននាំយកអាហារមួយចំនួន និងភួយទុកសម្រាប់ដណ្ដប់ពេលយប់ ព្រោះខែនេះចុះត្រជាក់ យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលពួកគាត់មានជីវភាពខ្វះខាត។
ក្នុងនោះដែរ លោកឧកញ៉ា ឌួង ឆាយ ក៏បានសរសេរប្រាប់ឱ្យដឹងថា៖”ទឹកភ្នែកខ្ញុំបានស្រក់ អាណិតពួកគាត់ណាស់ គ្មានអ្នកណាចង់គេងតាមចិញ្ចឹមផ្លូវសាធារណៈនោះទេ ទឹកចិត្តបន្តិចបន្ទួចរបស់ពួកខ្ញុំបានផ្លាស់ប្តូរស្នាមញញឹម និងរាត្រីដ៏រងាត្រជាក់របស់ពួកគាត់។ សូមចូលរួមជួយពួកគាត់ផងណាពូមីងបងប្អូនទាំងអស់គ្នា សង្គមមួយដ៏ល្អគួរអោយរស់នៅគឺចាប់ផ្តើមពីយើងទាំងអស់គ្នាណា”៕