ផ្អែមពេកហើយ! សុខ សោម៉ាវត្តី តាមទៅជូតញើស កាន់កង្ហា ឲ្យគូស្នេហ៍ដល់កន្លែងទាត់បាល់ ធ្វើឲ្យហ្វេនៗច្រណែនគ្រប់ៗគ្នា រហូតមានអ្នកខ្លះ ខមិន ថា…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងច្បាស់ហើយថា អំពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីររវាងលោក លី វ៉ាហេទ និង សុខ សោម៉ាវត្តី ដែលម្នាក់ជាតារាសម្តែងស្រី និង ម្នាក់ទៀតជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអ្នកទាំងពីរគឺជាគូស្នេហ៍ដែលមហាជនក៏ដូចជាហ្វេនៗ ស្រលាញ់ចូលចិត្ត ក៏ព្រោះតែជាញឹកញាប់ លី វ៉ាហេទ និង សុខ សោម៉ាវត្តី តែងតែបង្ហាញក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមកមិនអន់ថយឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនាពេលថ្មីៗមកនេះ គូស្នេហ៍ស្រីស្រស់ប្រុសសង្ហាមួយគូនេះ កាន់តែធ្វើឲ្យមហាជន និង អ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងឡើយ ពីជីវិតស្នេហារបស់អ្នកទាំងពីរ ក្រោយពីបានឃើញការបង្ហោះសារ និង រូបភាពដែលបង្ហាញពីការយកចិត្តទុកដាយ៉ាងផ្អែមល្ហែមដូចស្ករនឹងគ្នា ដែលគេបានឃើញថា តារាស្រីរូបនេះ បានទៅតាមមើលថែ ជូតញើស តប់មុខ តប់ម្សៅ និងកាន់កង្ហាបក់ឲ្យគូស្នេហ៍ដល់កន្លែងទាត់បាល់ ដែលកំពុងអង្រួនចិត្តអ្នកគាំទ្រឲ្យលួចច្រណែនពីក្តីសុខនៃស្នេហាអ្នកទាំងពីរគ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ តារាស្រីខាងលើរូបនេះ ថែមទាំងបានពោលពាក្យយ៉ាងមានន័យភ្ជាប់ជាមួយនឹងរូបភាពពីរសន្លឹនេះប្រាប់ថា៖ “នៅពីក្រោយភាពស្អាតរបស់ខ្ញុំម្សិលមិញគឺទៅធ្វើការអោយគេទេណាបងប្អូនជូតញើស តបមុខ អីអញ្ចឹង ដូចគេថានៅពីក្រោយមនុស្សប្រុសល្អត្រូវមានមនុស្សស្រីពូកែម្នាក់ តែនៅពីក្រោយពូហេទមានតែយាយម៉ាប់តីពូកែរអ៊ូហ្នឹងទេ ឥលូវសុំសួរថាយកអត់ ? លី វ៉ាហេទ – Ly Vahed”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាព និង សាររបស់តារាស្រីរូបនេះ ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម រហូតធ្វើឲ្យអ្នកខ្លះ នាំគ្នាចូលទៅ ខមិន បែបនេះថា៖ “ស្រលាញ់គាត់ទាំងពីពេញ, ស្រលាញ់បងទាំងពីណាស់, ដឹងកាលណាមានដំណឹងល្អទេ, បងតីស្អាតណាស់, សមគ្នាណាស់, ស្អាតទាំងគូរម៉ងអូន, ស្រឡាញ់បងទាំងពីរណាស់, បងតីមើលឡើងកូបក្មេងចឹង សូម្បីតែខ្ញុំក៏លង់និងបងដែរ, Idol sweet ទៀតហើយ”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment