អីយ៉ា កាន់តែស្វីតហើយ! Pree-Wedding ក្នុងស្ទួឌីយោមិនអស់ចិត្ត វីរៈ និច្ច ទៅថតដល់សុទ្រទៀត

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានស្គាល់ច្បាស់ហើយថា កញ្ញា វីរៈ និច្ច គឺជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប ប្រចាំផលិតកម្មសាន់ដេ ដែលសព្វថ្ងៃនេះ វីរៈ និច្ច ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នេះ អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានទទួលដំណឹងថា ចាស់ទុំទាំងសងខាង របស់អ្នកទាំងពីរ បានជួបគ្នា ដឹងឮហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ គេក៏បានឃើញ ហ្វេសប៊ុកគូស្នេហ៍របស់ កញ្ញា វីរៈ និច្ច ក៏បានទម្លាយនូវអារម្មណ៍ពិតចេញមកថា៖ “អរគុណម៉ាក់ប៉ា និងគ្រួសារទាំងសងខាង ដែលផ្ដល់ថ្ងៃនេះអោយកូន Virak Nich”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ស្របពេលមានឈ្មោះជាគូដណ្ដឹងនឹងគ្នារួចមិនបានប៉ុន្មានផង កញ្ញា វីរៈ និច ក៏បានត្រៀមខ្លួជាស្រេចដើម្បីក្លាយជាកូនក្រមុំផងដែរ។ ជាក់ស្ដែងកាលពីថ្មីៗកន្លងទៅ កញ្ញា ក៏បានបង្ហោះរូបភាព Pre Weddingជាច្រើនសន្លឹក ជាមួយអនាគតស្វាមីយ៉ាងស្រស់សោភាដូចជាព្រះអង្គនិងព្រះនាងដូច្នេះឯង ពោលគឺមើលទៅពិតជាសាកសមគ្នា ហើយផ្អែមល្ហែមខ្លាំងតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោឡែក ស្រាប់តែមុននេះបន្តិច តារាចម្រៀងស្រីសាច់សខ្ចីរូបនេះ ក៏បានបង្ហោះរូបគូជាមួយអនាគតស្វាមី ពីរបីសន្លឹកថែមទៀត ក្នុងឈុតសម្លៀកបំពាក់ជាកូនក្រមុំកូនកម្លោះយ៉ាងស្រស់ស្អាតថែមទៀតផង។ យ៉ាងណាមិញ ក្នុងរូបនេះផងដែរ ច្បាស់ណាស់ថា វីរៈ និច កំពុងនឹងថតPre-Wedding ម្ដងទៀត ដោយលើកនេះនាងបានទៅផ្តិតយកទិដ្ឋភាពក៏ដូចជាសាងអនុស្សាវរីយ៍នៅឯមាត់សមុទ្រដ៏ខៀវស្រងាត់វិញម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment