បាត់មុខស្ងាត់ដំណឹងឈឹង តាមពិតលោក ម៉េង ប៊ុនឡូ សំងំ សាងក្តីសុខជាមួយភរិយា និង កូនយ៉ាងស្រស់ស្អាត

សូមនាំពុកម៉ែបងប្អូនទៅអតីតកាលប្រមាណជា ២០ ឆ្នាំ មុន មហាជននិយមគាំទ្រតារាចម្រៀងប្រចាំផលិតកម្ម SSB ដោយមានលោក ហ្វៃ សំអាង ជាចាងហ្វាងនោះ ប្រាកដជាបានស្គាល់ហើយលោក ម៉េង ប៊ុនឡូ ដែលជាតារាចម្រៀងមួយរូបក្នុងចំណោមតារាចម្រៀងជាច្រើនទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះគេចាំបានថា តារាចម្រៀងលោក ម៉េង ប៊ុនឡូ ក៏ស្ថិតក្នុងលំដាប់ប្រុសទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់គាំទ្រ ជាមួយនឹងទឹកដមសំឡេងពិរោះ និង រូបសម្រស់ស្រស់សង្ហារាងខ្ពស់ស្រឡោះ មានមាឌឌាំង របស់លោកទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ ដោយមានដុងសិល្បៈពីកំណើតទាំងការចម្រៀង និង សម្តែងដែរនោះ លោក ម៉េង ប៊ុនឡូ ក៏បានសាងកេរ្តិ៍ឈ្មោះនិងខ្សែភាពយន្តដូចជារឿង «ចៅពាស់កេងកង» រឿង «មន្តមាយា» និង មានរឿងភាគជាច្រើនទៀត ដែលបានរុញច្រើនឲ្យរូបលោកទទួលបានភាពល្បីល្បាញពេញផ្ទៃប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីផលិតកម្ម SSB ត្រូវបានបិទ លោក ម៉េង ប៊ុនឡូ ក៏បានបន្តអាជីពលើវិថីសិល្បៈដូចដើម រហូតដល់អំឡុងឆ្នាំ ២០១៥ ឬ ២០១៦ លោកបានបង្កើតផលិតកម្មខ្លួនឯងឈ្មោះថា BBL Production និង ក្រុមហ៊ុន KS audio Professional Sound ដែលទទួលរៀបចំគ្រប់គ្រងកម្មវិធីប្រគំតន្ត្រីផ្សេងៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ កន្លងមកលោក ម៉េង ប៊ុនឡូ ក៏បានទៅរស់នៅឯសហរដ្ឋអាមេរិកមួយរយៈ និង បានចាប់យកអាជីពជាតារាចម្រៀងដូចដើមនៅទីនោះ ហើយបើក្រឡេកទៅមើលជីវិតគូរបស់លោក ម៉េង ប៊ុនឡូ វិញ សព្វថ្ងៃលោកមានភរិយារួចហើយ ដោយកំពុងតែរស់នៅឯក្រៅប្រទេស ។ មកទល់ពេលនេះ អ្នកទាំង ២ ទទួលបានចំណងស្នេហ៍កូនប្រុសមួយរូបហើយដែរ ដែលមានអាយុ ១ ឆ្នាំ៕

Related posts

Leave a Comment