អីយ៉ាស់! លេងតែ Game និង Livestream សោះ ខាងស្រីពូកែប្រចណ្ឌរហូត ខឹងពេក ស្រាប់តែខាងប្រុសចូលដណ្តឹងប្រឹបៗហ្មង

ហ្វេសប៊ុក៖ ជាការពិតណាស់នៅក្នុងរឿងរ៉ាវស្នេហា គេតែងតែសង្កេតឃើញថា គូស្នេហ៍នីមួយៗ មុននឹងឈានដល់ថ្ងៃលើកជំនួន ចាប់ដៃគ្នាសាងអាពាហ៍ពិពាហ៍នឹងគ្នា ពួកគេតែងតែមានអនុស្សាវរីយ៍ពិសេសរៀងៗខ្លួន ខណៈគូស្នេហ៍ខ្លះទៀតមានរឿងរ៉ាវប្លែកៗគួរឲ្យចាប់អារម្មណ៍ និង ធ្វើឲ្យមហាជនក៏ដូចជាមិត្តភក្តិបងប្អូននឹកស្មានមិនដល់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងដូចទៅនឹងរឿងរ៉ាវគូស្នេហ៍មួយគេនេះ ដែលគេកំពុងល្បីល្បាញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកអ៊ីចឹង ហើយខាងកូនកំលោះដែលមានគណនីហ្វេសប៊ុកឈ្មោះថា «MD Sento» បានរៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ក្នុងថ្ងៃពិសេសឲ្យដឹងដែរថា រូបលោកលេងតែ Game ហើយ Livestrream សោះ ក៏ខាងស្រីដែលជាសង្សារខ្លួនប្រចណ្ឌដែរ។ លុះខាងស្រីពូកែប្រចណ្ឌពេក ស្រាប់តែរូបលោកបានសម្រេចចិត្ត ជូនដំណឹងចាស់ទុំ លើកជំនួនចូលស្តី រៀបចំពិធីភ្ជាប់ពាក្យតែម្តង ដែលពិធីភ្ជាប់ពាក្យនេះ បានធ្វើឡើងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នាថ្ងៃម្សិលមិញនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ខាងកូនកំលោះក៏បាននិយាយប្រាប់ថា៖ “លេងតែGame ហេីយLivestream សោះប្រច័ណ្ឌដែល ពូកែប្រច័ណ្ឌពេកចូលដណ្ដឹងមួយសូន្យ Ei Quinn”។ រូបលោកបានបន្តប្រាប់ទៀតថា៖ “ប្រុសស្មោះគេធ្វើតែអញ្ចឹង មែនអត់Gamerគ្នាយេីង?”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅនឹងរឿងរ៉ាវស្នេហាដ៏គួរឱ្យចាប់អារម្មណ៍នេះ គេសង្កេតឃើញមហាជនជាច្រើននាំគ្នា ចែករំលែកបន្តនៅលើបណ្ដាញសង្គម និងបានផ្ញើសារអបអរគូស្នេហ៍អ្នកទាំងពីរ ឱ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នង ខណៈមានគូស្នេហ៍យុវវ័យមួយចំនួន នាំគ្នាថេកឱ្យគ្នានៅក្នុងខំមិន ចង់បានស្នេហាមួយដែលច្បាស់លាស់បែបនេះផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment