ក្តីសុខដល់ហើយ ! ស្ងាត់ៗ ស្រាប់តែលោក កែវ វាសនា នាំប្រពន្ធកូន ទៅលំហែកាយ ដល់កំពង់សោម រំភើបពេក ភរិយា លោក កែវ វាសនា បានទម្លាយអារម្មណ៍ក្នុងចិត្តបែបនេះថា…(មានវីដេអូ)

ក្រោយពីបានរៀបការជាមួយនឹងភរិយាជាអ្នកខេត្តបន្ទាយមានជ័យ ទាំងស្អាត ឆ្លាត ពូកែ និង ទទួលបានកូនប្រុសស្រីមួយគូមក តារាចម្រៀង កែវ វាសនា ហាក់មិនសូវជាបង្ហាញខ្លួននៅក្នុងវិស័យសិល្បៈជាញឹកញាប់នោះទេ ដោយ លោក និងភរិយា ចាប់ដៃគ្នាងាកទៅផ្ដោតកាន់តែខ្លាំងលើមុខជំនួញផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ បច្ចុប្បន្ន ជាមួយនឹងការប្រឹងប្រែងក្ដោបក្ដាប់លើមុខជំនួញកាន់តែជោគជ័យខ្លាំង តារាចម្រៀងប្រុសរូបនេះ និងភរិយា កាន់តែមានជីវភាពធូរធារ រស់នៅយ៉ាងហាយសូរ ដែលតែងបង្ហាញនូវរបស់ទ្រព្យជាច្រើនចេញពីកម្លាំងញើសឈាមរបស់អ្នកទាំងពីរ មានទាំងផ្ទះវីឡាដ៏ស្កឹមស្កៃ ឡានជិះទំនើបៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត យើងងាកមកមើលជីវិតឯកជនផ្ទាល់ខ្លួនរបស់លោកវិញ ក៏មិនណយប៉ុន្មាននោះដែរ ដោយរូបលោក តែងតែបង្ហាញនូវភាពស្និតស្នាល ផ្អែមល្ហែមជាមួយភរិយា និង កូនៗជាទីស្រលាញ់របស់លោក មើលទៅពោរពេញទៅដោយភាពកក់ក្តៅ និង មានក្តីសុខខ្លាំងមែនទែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញ ភរិយារបស់លោក បានធ្វើការបង្ហោះរូបភាពប៉ុន្មានប៉ុស្តិ៍ និង វីដេអូដំណើរកម្សាន្តរបស់ខ្លួនជាមួយស្វាមី និងកូនៗទាំងពិរ ជាលក្ខណៈក្រុមគ្រួសារ ទៅលេងដល់ឯសមុទ្រ ស្ថិតក្នុងខេត្តព្រះសីហនុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ភរិយា លោក កែវ វាសនា ក៏បានទម្លាយអារម្មណ៍មួយនេះចេញមកថា៖ “កំពង់សោមពេលនេះមិនដូចពីមុន ផ្លូវស្អាតហា អត់ចង់ទៅផ្ទះវិញទេ កន្លែងលេងស្អាតៗ”។ ហើយភរិយារបស់លោក បន្តទៀតថា៖ “ក្តីសុខបំផុតហើយជាតិនេះជាមួយគ្រួរសារតូចរបស់ខ្ញុំ Keo Veasna សំខាន់កន្លែងគេងស្អាតសេវាកម្មល្អ”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment