ក្តីសុខដល់ហើយ! ជាតារាលំដាប់ប្រទេស ខេមរៈ សេរិមន្ត នាំភរិយា អង្គុយហួបបាយមាត់ផ្លូវយ៉ាងសាមញ្ញ ឃើញស្វាមីប្រឹងប្រែង ភរិយាលោក ក៏បានទម្លាយពាកយចេញមកថា..

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា លោក ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប ប្រចាំផលិតម្មរស្មីហង្សមាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកទល់ពេលនេះ បទចម្រៀងជាច្រើនរបស់លោក តែងតែមានសន្ទុះការគាំទ្រយ៉ាងខ្លាំង ពេលចេញបទមកម្តងៗ ជាមួយទឹកដមសម្លេងដ៏ក្រអួនក្រអៅធ្ងន់ អង្រួនចិត្តអ្នកគាំទ្រ ទោះបីជាស្ដាប់ច្រើនដងក៏មិនធុញទ្រាន់ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងងាកមកជីវិតឯកជនផ្ទាល់ខ្លួនរបស់រូបលោកវិញ ក៏មិនណយប៉ុន្មានឡើយ បច្ចុប្បន្ននេះ រូបលោក កំពុងសាងក្តីសុខ និង មានសុភមង្គលជាមួយក្រុមគ្រួសារដ៏តូចរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបលោក និង ភរិយា មានកូនទាំងអស់ ៣ នាក់ កូនប្រុសច្បងមានឈ្មោះថា ខេមរៈ មន្តស្នេហ៍ កូនស្រីទី២មានឈ្មោះថា ខេមរៈ ស្រ្តី និង កូនស្រីពៅមានឈ្មោះថា ខេមរៈ មន្តរាជិនី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ អ្វីដែលពិសេសនោះគឺ មិនថាក្នុងកាលទេសបែបណានោះទេ ទាំងការថតសម្ដែងការងារ ឬមានរវល់កិច្ចការអ្វីក៏ដោយ ពោលគឺគេតែងសង្កេតឃើញ តារាប្រុសរូបនេះតែមានភរិយានៅក្បែរចាំជួយជានិច្ច ។

ជាក់ស្ដែង នៅពេលថ្មីនេះៗ លោក ខេមរៈ ទំនងជាទើបតែបំពេញការងារហើយក្នុងម៉ោងសម្រាក ស្រាប់តែប្រទះឃើញលោកនិងភរិយាបែរជាអង្គុយហូបបាយនៅកៀនចំណីផ្លូវក្បែររថយន្តរបស់លោកយ៉ាងសាមញ្ញបំផុត ដែលធ្វើឲ្យហ្វេនៗសឹងមិនជឿនឹងភ្នែកក្រោយបានឃើញទិដ្ឋភាពតារាល្បីដូចជារូបលោក ដាក់ខ្លួនយ៉ាងសាមញ្ញបែបនេះសោះ។

ក្នុងនោះដែរលោក ខេមរៈ សិរីមន្ត ក៏បានពោលពាក្យមួយឃ្លាយ៉ាងខ្លីប្រាប់ថា៖ “ចក្ខុវិស័យរបស់ពួកយើង គឺ អភិវឌ្ឍន៍ ដើម្បីបងប្អូនទាំងអស់គ្នា គ្មានជោគជ័យណាកើតឡើងដោយគ្មានការខិតខំប្រឹងប្រែងនោះទេ”។

ក្រោយឃើញបែបនេះហើយ ស្រាប់តែភរិយាលោក ក៏បានស៊ែរផុសនេះ ហើយថែមទាំងបានទម្លាយអារម្មណ៍ចេញមកថា៖ “ត្រូវណាស់បងដើម្បីបងប្អូនទាំងអស់គ្នា គ្មានជោគជ័យណាកើតឡើងដោយគ្មានការខិតខំប្រឹងប្រែងនោះទេ រាល់ថ្ងៃនេះអូនឃើញបងប្រឹងប្រែងណាស់ហត់ណាស់ដើម្បីគ្រួសារយើង អរគុណប្ដីសម្លាញ់”៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment